គ្រូពេទ្យ​ជំនាញ​វះកាត់​ដុំសាច់​មហារីក​មកពី​៦ប្រទេស​ចូលរួម​ផ្លាស់ប្តូរ​បទ​ពិសោធន៍​គ្នា​នៅ​កម្ពុជា​

ក្រុម​គ្រូ​ពេទ្យ​ជំ​នាញ​វះ​កាត់​ដុំ​សាច់​មហា​រីក ​មក​ពី​ប្រ​ទេស​ចំ​នួន​៦​​ បាន​ជួប​ជុំ​គ្នា​ ក្នុង​ទិ​វា​សល្យ​សាស្រ្តកម្ពុ​ជា​លើក​ទី​២០​ ដើ​ម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​បទ​​ពិ​​សោធន៍​ និង​​របក​គំ​ហើញ​ថ្មីៗ​ទាក់​ទង​ នឹង​ការ​វះ​កាត់​ដុំ​សាច់​មហា​រីក​នៅ​កម្ពុ​ជា

IMG_1124 copy

គ្រូ​ពេទ្យ​ទាំង​នោះ​មាន​មក​ពី​ប្រទេស​បារាំង​ បែល​ហ្សិក​ អូ​ស្រ្តា​លី​ ជប៉ុន​ សាំង​ហ្កា​ពួរ​ ថៃ​ទ្បង់៍​ ទ្បាវ​ និង​កម្ពុ​ជា ​ជា​ម្ចាស់​ផ្ទះ​ ដែល​បាន​​រៀប​ចំ​ទិ​វា​នេះ​ នៅ​​រាជ​ធា​នី​ភ្នំ​ពេញ​កាល​ពី​ថ្ងៃ​ទី​២១​ វិ​ច្ឆិ​កា​កន្លង​មក​នេះ​។

​លោក​សា​ស្រ្តា​ចារ្យ​ទ្បឹម​ តា​រា​ប្រ​ធាន​សមា​គម​សល្យ​សា​ស្រ្ត​កម្ពុ​ជា​បាន​មា​ន​ប្រ​សា​សន៍​ឲ្យ​គេហ​ទំ​ព័រ​សុខ​ភាព​កម្ពុ​ជា​ដឹង​ថា ​ប្រធាន​បទ​រួម​នៃ​សន្និ​សីទ​របស់​យើង​នៅ​ឆ្នាំ​នេះ​គឺ​ “​យុទ្ឋ​សា​ស្រ្ត​ នៃ​ការ​វះ​កាត់​ក្នុង​ការ​ព្យា​បាល​ជំងឺ​មហា​រីក​”​។​​ ​យើង​បាន​ស​ម្រេច​ជ្រើស​រើ​ស​ប្រ​ធាន​បទ​នេះ ​ដោយ​យោង​ទៅ​តាម​ការ​កើន​ទ្បើង​ជា​លំ​ដាប់​នៃ​ជំងឺ​មហា​រីក​ ក្នុង​រយៈ​ពេល​ប៉ុ​ន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ លោក​បន្ត​ថា​ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ មជ្ឈ​​មណ្ឌល​ជាតិ​ប្រ​យុទ្ឋ​នឹង​ជំ​ងឺ​មហា​រីក​​ដ៏​ទំ​នើប​មួយ​ នឹង​បើក​ឲ្យ​ដំ​ណើរ​ការ​ទទួ​ល​ព្យា​​បាល​ ជំ​ងឺ​មហា​រីក​ជូន​ប្រ​ជា​ជន​កម្ពុ​ជា​ ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។​ ដូ​ច្នេះ​​ការ​ព្យា​បាល​ជំ​ងឺ​មហា​រីក​ដោយ​ការ​វះ​កាត់​ គឺ​ត្រូវ​តែ​លើក​កំ​ពស់​ឲ្យ​ដល់​កំ​រិត​ស្តង់​​ដា​ផង​ដែរ​។​

លោក​បន្ត​ថា​ “​បច្ចុ​ប្បន្ន​សមត្ថ​ភាព​គ្រូ​ពេទ្យ​វះ​កាត់​របស់​កម្ពុ​ជា ​ដែល​ភាគ​ច្រើន​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ នៅ​បរ​ទេស​លើ​ការ​វះ​កា​ត់​ជំ​ងឺ​ទូ​ទៅ​ គឺ​ពួក​គេ​ធ្វើ​ការ​ងារ​បាន​ល្អ​ហើយ​ ចំ​ណែក​គ្រូ​ពេទ្យ​វះ​កាត់​ដុំ​សាច់​មហា​រីក​ យើង​មាន​សម​ត្ថ​ភាព​ធ្វើ​បាន​មិន​ចាញ់​បណ្តា​ប្រ​ទេស​ក្នុង​តំ​បន់​នោះ​ទេ​”។​

IMG_1125 copyលោកសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិកា​ក្រសួង​សុខាភិបាល​បានមាន​​ប្រ​សា​សន៍​​សម្តែង​​ការ​កោត​សរ​សើរ​ និង​អំណរ​គុណ​ដល់​សាស្រ្តា​ចារ្យ​ល្បីៗ​ដែល​​បាន​ចូល​រួម​ក្នុង​ការ​រៀប​ចំ​ទិ​វា​នេះ​ទ្បើង​ ​ក៏​ដូច​ជា​ចូល​រួម​ចំ​ណែក​ចែក​រំ​លែក​បទ​ពិ​​សោ​ធន៍​ល្អៗ​ដល់​គ្រូ​ពេទ្យ​ជំ​នាញ​ ដែល​ចូល​រួម​ក្នុង​ទិ​វាស​ល្យ​សាស្រ្ត​លើក​ទី​២០​នា​ ​ពេល​នេះ​។លោក​បន្ត​ថា​ ប្រ​ធាន​បទ​រួម​នៃ​ទិ​វា​ឆ្នាំ​នេះ ​គឺ​បង្កើន​ប្រ​សិទ្ឋិ​ភាព​ គុណ​​ភា ​ព​នៃ​សេ​វា​ព្យា​បាល​វះ​កាត់​ដុំ​សាច់​មហា​រីក​ គឺ​ពិត​ជា​ឆ្លើយ​តប​តម្រូវ​ការ​យ៉ាង​ទទូច​ របស់​ប្រ​ជា​ពល​រដ្ឋ​ក្នុង​ស្ថាន​ភាព​សង្គម​បច្ចុ​ប្បន្ន។

លោក​បន្តថា​ “តាម​រយៈ​កម្ម​វិ​ធី​វិ​ទ្យា​សាស្រ្ត​ យ៉ាង​លំ​អិត​គ្រប់​ជ្រុង​ជ្រោយ ​និង​ល្អ​ប្រ​សើរ​ខ្ញុំ​សង្ឃឹម​ថា​ ទិ​វា​សល្យ​សាស្រ្ត​លើក​ទី​២០​ក្នុង​ឆ្នាំ​នេះ​នឹង​នាំ​មក​នូវ​ការ​​ផ្លាស់​ប្តូរ​បទ​ពិ​សោ​ធន៍ ​និង​ចំ​ណេះ​ដឹង​ថ្មីៗ​ថែម​ទៀត​ជូន​គ្រូ​ពេទ្យ​វះ​កាត់​កម្ពុ​ជា​យើង​”។លោក​បន្ត​ថា​ “លទ្ឋ​ផល​ទាំង​នេះ ​នឹង​រួម​ចំ​ណែ​ក្នុង​ការ​អភិ​វឌ្ឈន៍​វិ​ស័យ​សុ​ខា​ភិ​​បាល​នៃ​ព្រះ​រា​​ជា​ណា​ចក្រ​កម្ពុ​​ជា​យ៉ាង​ពិត​ប្រា​កដ​”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative