គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី២១ ស្លាប់​មនុស្ស​៤នាក់ និង​របួស​២១​នាក់

ភ្នំពេញ​យោង​តាម​របាយ​ការណ៍​របស់​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​នៃអគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិបានឲ្យ​ដឹងថា ​នៅ​ថ្ងៃ​ទី២១​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៤​នេះ ​មានគ្រោះ​ថ្នាក់​ចរា​ចរណ៍​ នៅទូទាំង​ប្រទេស​ចំនួ​១២​លើក​ យប់​០៩​លើក​, បណ្តាល​អោយ​មនុស្ស​​ស្លាប់​ចំនួន​០៤​នាក់​ (ប្រុស)​ របួស​ធ្ងន់​ ១៤​នាក់​(ស្រី​២នាក់)​, ​និង​របួស ​ស្រាល​០៧​នាក់​(ប្រុស)​។

ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​​ទាំង ១២​លើក​នេះ​ បាន​បង្ក​ឲ្យ​ខូច​ខាត​​យាន​យន្ត​​សរុប ​១៩​​គ្រឿង​ ​ក្នុង​នោះ​មាន​​ម៉ូតូ​​១៥ ​គ្រឿង​, ​រថ​យន្ត​ធុន​តូច​០៣​​គ្រឿង​,​យាន​ផ្សេង​ៗ​​១​​​គ្រឿង​។​ ​មូល​ហេតុ​​ ដែល​​បណ្តាល​ឲ្យ​មាន​​គ្រោះ​​ថ្នាក់​គឺ​​​​ ល្មើស​ល្បឿន​០៣​លើក​, ​​ស្រវឹង​០២​​លើក​​,ប្រ​ជែង​ គ្រោះ​ថ្នាក់​​ ០២​លើក​​,មិន​គោ​រព​សិទ្ធ​​២​លើក​,មិន​​ប្រ​កាន់​​ ស្តាំ​ ១​លើក ​និង​​កត្តាយាន​​យន្ត​២​លើក​។​ ក្នុង​នោះ​អ្នក​​ជិះ​ម៉ូតូ​គ្រោះ​ថ្នាក់​​ដោយ ​មិនបាន​​ពាក់​មួក​សុវត្ថិ​ភាព​​ចំនួន​ ២០​​ នាក់​​(​យប់​១៤​នាក់​) ។

រថ​យន្ត​ដែល​ត្រូវផាក​ ​ពិ​ន័យ​នៅ​អង្គ​ភាព​ប្រ​ចាំ​ថ្ងៃ​ទី​២១ ​ខែ​វិច្ឆិ​កា ​ឆ្នាំ​២០១៤​នេះ ​សរុប​ចំនួន​ ៦២៩ ​គ្រឿង​ ក្នុង​នោះ ​មាន ​រថយន្ត​ទេស​ចរណ៍​គ្រូ​សារ​ ៨៣​គ្រឿង​, រថ​យន្ត​ដឹក​អ្នក​ដំ​ណើរ​ ធុន​តូច​ ២៣៥ ​គ្រឿង​,រថ​យន្ត​ដឹក​អ្នក​ដំណើរ​ធុន​ធំ ​០៧ ​គ្រឿង​, រថ​យន្តដឹក​ទំ​និញ​ធុន​តូច​ចំ​នួន​ ៧៣​ គ្រឿង​​  , រថ​យន្ត​ដឹក​ទំ​និញ​ធុន​ធំ ​២៣១ ​គ្រឿង ​។ រថ​យន្ត​ទាំង​អស់​ត្រូវ​បាន​បង់​ប្រាក់​ពិ​ន័យ​រួច​នៅ ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ ចំនួន​ ៥៧ ​គ្រឿង​ នៅ​ស្នង​កា​រដ្ឋាន​នគរ​បាល ​ខេត្ត ៥៧២​ ។

ខេត្ត​ដែល​​ មាន​គ្រោះ​ថ្នាក់​ និង​រង​គ្រោះ​ច្រើន​មាន​ ខេត្ត​ឧត្ត​រមាន​ជ័យ​១​លើក​ ស្លាប់​១​នាក់​ របួស​ ២​នាក់​(ស្រី​១នាក់​),​កំ​ពង់​ធំ​១លើក​ ស្លាប់​១នាក់​ របួស​២នាក់​,ក្រចេះ​១​លើក​ ស្លាប់​១នាក់​ របួស​ ១នាក់​, កំពង់​ស្ពឺ​ ១​លើក​ ស្លាប់​១នាក់​,និង​ខេត្ត​តាកែវ​៣លើក​ របួស​៤នាក់​។

អ្នកតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative