កូរ៉េ​​សន្យា​​​ជួយ​​បណ្តុះ​​បណ្តាល​​ធនធាន​​មនុស្ស​​ផ្នែក​​ចក្ខុ​​រោគ​​នៅ​​កម្ពុជា

នៅ​ក្នុង​ជំនួប​ពិភា​ក្សា​ការ​ងារ​ជា​មួយ​ លោក​វេជ្ជ​បណ្ឌិត​ ម៉ម​ ប៊ុន​ហេង ​រដ្ឋ​មន្ត្រី​ក្រ​សួង​សុខា​ភិ​បាល​ កាល​ពីរ​សៀល​ថ្ងៃ​ទី​២០​ វិច្ឆិកា​ ​តំ​ណាង​ទី​ភ្ងាក់​ងារ​ សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​កូរ៉េ​(កូយ​កា)​និង​តំ​ណាង​មន្ទីរ​ពេទ្យ​ គីម​អាយ ​បាន​សន្យា​​ថា​នឹង​ជួយ​​បណ្តុុះ​បណ្តាល​​​ធន​ធាន​​មនុស្ស​លើ​​ផ្នែក​ចក្ខុរោ​គ​​​​​ដល់​ក្រ​សួង​​សុ​ខា​ភិ​បាល​​ដើ​ម្បី​ឲ្យ​ការ​ផ្តល់​សេ​វា​និង​ថែ​ទាំ​ជំ​ងឺ​ផ្នែក​កាន់​តែ​ល្អ​កាន់​តែ​មាន​គុណ​ភាព​និង​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ថែម​ទៀត​។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

លោកវេជ្ជបណ្ទិត ម៉ម ​ប៊ុន​ហេង បាន​មាន​​ប្រ​​សា​សន៍​ ប្រាប់​​អ្នក​​​ពត៌​មាន​​ក្រោយ​​ពី​​ជំ​នួប​​ជា​​មួយ​​ភា​គី​​កូរ៉េ​ឲ្យ​​ដឹងថា​​ការជួប​ពិភាក្សា​ជាមួយ​​​លោក​​ គីម ​​សុង​ចូ ​​​(​Kim​ ​sung​ ​Joo​) ​​ប្រ​ធាន​​មន្ទីរ​​​ពេទ្យ​​គីម​អាយ​​ និង​លោក​​ស្រី​ បាក់​​​ សុង​ហេ ​​(Baek Sook Hee)​ តំណាង​អង្គការ​​កូយកា​ប្រចាំនៅ​​​ប្រ​ទេស​​កម្ពុជា​គឺ​​ផ្តោត​លើ​​ការ​ការ​​ងារ​​បណ្តុះ​ណ្តាល​មន្ត្រី​ក្រសួង​សុខាភិ​បាល​លើ​ផ្នែកការ​ថែទាំ​ភ្នែក​ទាំង​នៅក្នុង​ប្រ​ទេស​​​និងក្រៅ​ប្រទេស​​​ដើម្បីធ្វើ​យ៉ាង​ណា​ឲ្យ​អាគារ​មជ្ឈ​មណ្ឌល​​​ចក្ខុរោគ​មិត្ត​ភាព​កម្ពុជា​‑កូរ៉េ​​មាន​​កំពស់​៣ជាន់​ដែល​ស្ថិត​នៅក្នុង​​មន្ទីរពេទ្យ​​ព្រះអង្គឌួង​​គ្រោងនឹង ​​បើក​សម្ពោធ​ដាក់ឲ្យ​​ប្រើប្រាស់​ជាផ្លូវការ​​នៅដើម​ឆ្នាំ២០១៥​​ខាងមុខ​នេះមិន​ត្រឹម​តែ​ជា​កន្លែង​ព្យាបាល​ផង​និង​ជាទីកន្លែង ​​បណ្តុះ​បណ្តាល​បន្តដល់​មន្ត្រី​សុខា​ភិ​បាល​​ក៏ដូច​ជានិស្សិតពេទ្យ​ផងដែរ​។​លោករដ្ឋមន្ត្រី​ ​បានបន្ត​ថា​«​យើងបានពិ​ភា​ក្សា​បញ្ហា​នេះ​ជាមួយ​មន្ត្រី​បច្ចេកទេស​​ផ្នែកការថែ​ទាំភ្នែក​របស់​តំណាង​អង្គការ​កូយកា ​និងមន្ទីរ​ពេទ្យ​គីមអាយ ​របស់កូរ៉េ»។

លោករដ្ឋមន្ត្រី ​​បានបញ្ជាក់​ថាភាគី​​កូរ៉េ​សន្យាថា​នឹងខិតខំ​ប្រឹង​ប្រែង​បន្ត​ទៀត ក្នុង​ការជួយ​ដល់​វិស័យ​សុខា​ភិបាល​​ប្រទេ​ស​កម្ពុជា​ព្រោះថា​កូរ៉េ​មិនមែន​​ជួយតែ​នៅក្នុង​​រាជធានី​ទេនៅ​តាមបណ្តា​​ខេត្តក៏ជួយ​ដែរ។ដូចជា​មន្ទីរពេទ្យ​ ​ព្រះអង្គ​ឌួង និង​​មន្ទីរ​ពេទ្យភ្នែក​​នៅស្រុក​បាធាយ​​ ខេត្តកំពង់ចាម ហើយ​បាន​​ជួយនៅសា​លាភូមិភាគ​នៅសៀមរាប​កំពង់ឆ្នាំង​។ក្រៅពីនេះ ​ក្រសួងនិង​ភាគីកូរ៉េ​បានកំពុង​ពិភាក្សា​គ្នា លើ​ការជួយ​មូលនិធិ​សមធម៌​។

ជាការឆ្លើយ​លោក​រដ្ឋមន្ត្រី​ បានថ្លែង​អំណរគុណ​ចំពោះ​ប្រជាជន​កូរ៉េ ​និង​ទីភ្ងាក់​ងារសហ​ប្រតិបត្តិ​ការអន្តរជាតិ​កូរ៉េ​និង​មន្ទីរពេទ្យ ​គីមអាយ​ដែលបាន​ជួយសហការ​លើវិស័យ​ភ្នែកនេះ​។លោករដ្ឋ​មន្ត្រីសង្ឃឹម​ថានៅពេល​ដែលមន្ទី​រពេទ្យ​នេះ ដាក់​ដំណើរ​ការនោះ​សេវាថែ​ទាំភ្នែក​នេះនឹង​កាន់​តែល្អមាន​គុណភាព​និងប្រសិទ្​ធភាពខ្ពស់​ថែមទៀត។

​កូរ៉េ​បានជួយ​សាងសង់​អគារ​មជ្ឈមណ្ឌល​ ចក្ខុរោគ​មិត្តភាព​កម្ពុជា​‑កូរ៉េ​មានកំពស់​៣ជាន់​ដែលស្ថិតនៅ​ក្នុង មន្ទីរពេទ្យ​ព្រះអង្គឌួង​ហើយ​គ្រោង​នឹងបើក​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​នៅដើមឆ្នាំ​២០១៥​ខាងមុខនេះ​។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

លោក​​វេ​ជ្ជបណ្ឌិត​​​ លូ ​លី​ឃា​​​  នា​យក​ ​​​មន្ទីរ​​ពេទ្យ​​​ព្រះ​​អង្គ​​ឌួង ​បាន​​មាន​​​ប្រសា​សន៍​​ថា​ អាគារ​មជ្ឈ​មណ្ឌល​​នេះ​គឺ ​ជា​ជំ​នួយ​​ឥត​សំណង​​របស់ ​​រដ្ឋា​ភិ​បាល​សាធារណ​ ​រដ្ឋ​កូរ៉េ​ ផ្តល់​តាម​​រយៈ​អង្គ​ការ​ កូយ​កា។​ អាគារ​នេះ​បាន​ចាប់​ផ្តើម​ សាង​សង់​កាល ​ពី​ថ្ងៃ​ទី​​២០​ ខែ​តុលា​​​ ឆ្នាំ​២០១៣​​​ ដោយ​ចំ​ណាយ​​​ថវិ​កា​​​ចំនួន​ ​៥,៥​​លាន​​​ដុល្លា​​អា​មេ​រិក​ តែ​បើ​​​បូក​រួម​​ទាំង​ការ​​បណ្តុះ​​​បណ្តាល​​ទៀត​នោះ​​គ្រោង​​ចំ​ណាយ​​​ប្រមាណ​ ៧​លាន​ដុល្លា​។

លោកបាន​បន្តថា​ តាមគំរោង​​រវាង​ភាគី​​ទាំងពីរ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយគ្នា​​អាគារ​នេះ​​គ្រោង​នឹង​បញ្ចប់​នៅចុង​​ខែវិច្ឆិកា​ ​តែបើ​គិត​​ទាំង​បំពាក់​​សម្ភារៈឧបករណ៍ ទៀត​នោះគ្រោង​នឹងសាង​សង់ ​ឲ្យ​រួចរាល់​នៅបំណាច់​ឆ្នាំ​២០១៤​នេះនឹង​ប្រារព្វពិធី​ សម្ពោធ​ជាផ្លូវ​ការនៅដើម​ឆ្នាំ​២០១៥​ខាង​មុខនេះ។

យោងតាម​កម្មវិធី​ជាតិសុខភាព​ភ្នែក ​បានឲ្យដឹងថា​ភាពពិការភ្នែក​នៅកម្ពុជា​បានកាត់​បន្ថយ​ ពី១,២%​នៅឆ្នាំ​ ១៩៩៧ មកនៅ​ត្រឹម​០,៣៨%​នៅឆ្នាំ​ ២០០៧​ក្នុងនោះមានប្រជា​ជន​ប្រមាណ ​៤៣៨០០​នាក់​ នៃប្រជាជន​កម្ពុជា​កំពុង​រស់នៅ​ជាមួយ​ភាពពិការ​ភ្នែកដែល​នេះគឺជា​លទ្ធផល​មួយគួរជាទី​មោទនៈ។

ភាពពិការភ្នែករបស់ប្រជាពលរដ្ឋគឺបណ្តាលមកពីជំងឺបាយភ្នែកមាន៧៤,៧%,សន្លាកកញ្ចក់ភ្នែកមាន៨,០%,ជំងឺទឹកដក់ក្នុងភ្នែកមាន៣,១%,បញ្ហាកំហុសកំណុំរូបភាពមាន២,៧%និងជងឺផ្សេងៗមួយចំនួនទៀត។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative