កម្មវិធី​ជាតិ​ប្រយុទ្ឋ​ជំងឺ​របេង​បន្ថែម​ម៉ាស៊ីន​G Exper​​​​t​៧គ្រឿង​មុន​ដំណាច់​ឆ្នាំ​នេះ

ក្នុងគោលដៅ​ផ្តល់ការ​ព្យាបាល​ឲ្យបាន​ឆាប់រហ័ស និងកាត់​បន្ថយ​អត្រា​ស្លាប់​ដោយសារ​ជំងឺរបេង កម្មវិធីជាតិ​កំចាត់រោគ​របេងបាន​និងកំពុង​ដាក់ម៉ាស៊ីន​ស្រាវជ្រាវ​ជំងរបេង​រហ័ស (G Expert) ចំនួន៧គ្រឿង​នៅតាម​មន្ទីរពេទ្យបង្អែក​ខេត្តមួយចំនួន។

លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង

លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង

លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង នាយក​មជ្ឈមណ្ឌល​ជាតិប្រយុទ្ឋ​នឹងជំងឺ​របេង​និងហង់សិន​នៃក្រសួង​សុខាភិបាល បានមាន​ប្រសាសន៍ឲ្យ​គេហទំព័រ​សុខភាពកម្ពុជា ដឹងតាម​ទូរស័ព្ទ​កាលពីពេល​ល្ងាចថ្ងៃ​ទី១៨ វិច្ឆិកា​កន្លងមក​ថា កម្មវិធីជាតិ​កំចាត់រោគ​របេងបាន​និងកំពុង​ពង្រាយ​ម៉ាស៊ីន G Expertចំនួន​៧គ្រឿង​នៅតាមបណ្តា​មន្ទីរពេទ្យ​បង្អែកខេត្ត​ចំនួន៧ ដូចជា​ខេត្តកំពង់ស្ពឺ កំពត កំពង់ឆ្នាំង និង​ខេត្ត កណ្តាល​ជាដើម។ លោកបន្ត​ថា រហូតមកទល់​ពេលនេះ​មន្ទីរពេទ្យ​បង្អែកខេត្ត​ចំនួន១១​រួចហើយ មានម៉ាស៊ីន​នេះ ដូច្នេះការ​ដាក់ម៉ាស៊ីន​បន្ថែម៧គ្រឿង​បន្ថែមទៀត គឺមានន័យ​ថាការពង្រាយ​ម៉ាស៊ីននេះ បានកើន​ដល់១៧​កន្លែង។ ម៉ាស៊ីននេះ​ជាជំនួយ​របស់មូល​និធិសាកល។

លោក​បន្តថា “ម៉ាស៊ីនG Expert​ជួយឲ្យការ​ស្រាវជ្រាវរក​មេរោគរបេង​និងជំងឺ​របេងសុំាំថ្នាំ​បានឆាប់​រហ័ស និងអាចផ្តល់​ការព្យាបាល​បានឆាប់​ភ្លាមៗ​ដែល​ចូល​រួម​ចំណែក​យ៉ាងសំខាន់ ក្នុងការកាត់​បន្ថយអត្រា​ស្លាប់របស់​អ្នកជំងឺ”។ លោក​បន្តថា “គិតត្រឹម​ដំណាច់ខែ​តុលាកន្លង​មកនេះ មានអ្នកជំងឺ​សុំាំនឹងឳសថ​ចំនួន៩៨​ករណីរួច​មកហើយ​ត្រូវបាន​រកឃើញ និង​ដាក់ឲ្យ​ព្យាបាល​ទាន់ពេលវេលា”។

លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បានបន្តថា តាមគំរោង​របស់កម្មវិធី​ជាតិកំចាត់​រោគរបេង គឺយើងនឹង​ពង្រាយ​ម៉ាស៊ីន​G Expert​នៅគ្រប់​មន្ទីរពេទ្យ​បង្អែក
ទូទាំង​ប្រទេស នៅត្រឹម​ដំណាច់ឆ្នាំ​២០១៨​ខាងមុខនេះ។ លោក​បន្តថា ម៉ាស៊ីនG Expert​អាចរកឃើញ​មេរោគ​របេងសុំាថ្នាំ និងមេរោគ​របេងធម្មតា​ត្រឹម​រយៈពេល​៩០នាទី​ប៉ុណ្ណោះ ខុសពីការ​ស្រាវជ្រាវ​រកមេរោគ​របេងសុំាំថ្នាំ​កន្លងមក​ត្រូវចំណាយ​រយៈពេលរហូត​ដល់២​សប្តាហ៍ ឬរហូត​ដល់២ខែ​ទើបដឹង​លទ្ឋផល។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative