គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី១៩​វិច្ឆិកា សំលាប់​មនុស្ស​៥នាក់​ និង​របួស​២៧​នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​កាលពីថ្ងៃ​ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤​បានកើត​ឡើង ចំនួន ១២ លើក យប់០៥​លើក, បណ្តាល​អោយ​មនុស្ស​ស្លាប់​ចំនួន​០៥នាក់ (ប្រុស) របួសធ្ងន់ ២២នាក់ (ស្រី៤​នាក់), និងរបួស​ស្រាល០៥​នាក់ (ស្រី​១នាក់)។

រូបភាព សហការី

រូបភាព សហការី

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃអគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិបាន​ឲ្យដឹងថា​ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២លើកនេះ បាន​បង្ក​​ឲ្យខូចខាត​យានយន្ត​សរុប ២១គ្រឿង ក្នុងនោះ​មានម៉ូតូ​១៨គ្រឿង, រថយន្តធុន​តូច០២គ្រឿង និង​រថយន្ត​ធុនធំ​១គ្រឿង។ មូលហេតុ ដែល​បណ្តាល ឲ្យមាន​គ្រោះថ្នាក់ គឺល្មើស​ល្បឿន ០៤លើក, ស្រវឹង​០២លើក, មិនប្រកាន់​ស្តាំ១លើក, ប្រជែង​គ្រោះថ្នាក់​០៣លើក​និងបត់​គ្រោះថ្នាក់​២លើក។ ក្នុងនោះ​អ្នកជិះម៉ូតូ​គ្រោះថ្នាក់​ដោយមិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន៣០​នាក់ (យប់​១៥នាក់) ។

ចំពោះរថយន្ត​ដែលត្រូវផាក​ពិន័យនៅ​អង្គភាព​ប្រចាំថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ២០១៤​នេះ សរុបចំនួន ៥៨១ គ្រឿង ក្នុងនោះ មានរថយន្ត​ទេសចរណ៍​គ្រូសារ ៤៥គ្រឿង, រថយន្តដឹក​ដំណើរ​ធុនតូច ២៥០គ្រឿង, រថយន្តដឹក​អ្នកដំណើរ​ធុនធំ ០៤ គ្រឿង, រថយន្តដឹក​ទំនិញ​ធុនតូច​ចំនួន ១២៩ គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនធំ ១៥៣ គ្រឿង ។ រថយន្ត​ទាំងអស់​ត្រូវបានបង់​ប្រាក់ពិន័យ​រួចនៅ អធិការដ្ឋាន​នគរបាល​ស្រុក ចំនួន ៨៤ គ្រឿង និង​នៅស្នងការដ្ឋាន​នគរបាល​ខេត្ត ៤៩៧ គ្រឿង ។

រីឯខេត្ត​ដែលមានគ្រោះ​ថ្នាក់និង​រងគ្រោះច្រើន​ មាន ខេត្តត្បូងឃ្មុំ ២លើក ស្លាប់២នាក់ របួស៣​នាក់ (ស្រី១​នាក់), រាជធានី​ភ្នំពេញ​២លើក ស្លាប់១នាក់ របួស៦នាក់, បាត់ដំបង​១លើក ស្លាប់១​នាក់ របួស២នាក់, និងខេត្ត​រតនគីរី១​លើក ស្លាប់១នាក់ របួស២​នាក់ (ស្រី)៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative