គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី១៨​វិច្ឆិកា ស្លាប់​មនុស្ស​៥នាក់​និង​របួស​១៣នាក់

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤​នេះ មានគ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​ចំនួ១១​លើក យប់០៣​លើក, បណ្តាលអោយ​មនុស្ស​ស្លាប់​ចំនួន០៥​នាក់ (ប្រុស) របួសធ្ងន់ ០៨នាក់ (ស្រី២​នាក់), និង​របួស​ស្រាល​០៥នាក់ (ប្រុស)។

រូបភាព សហការី

រូបភាព សហការី

ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង ១១លើក​នេះ បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ១១គ្រឿង ក្នុងនោះ​មានម៉ូតូ​១០គ្រឿង, រថយន្ត​ធុនតូច​០១គ្រឿង និងថ្មើរ​ជើង១នាក់។

មូលហេតុ ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្មើសល្បឿន ០៤លើក, ស្រវឹង០១​លើក, មិនប្រកាន់​ស្តាំ២លើក, មិនគោរព​សិទ្ធ១​លើក, មនុស្សដើរ​ឆ្លងផ្លូវ០៣​លើក។ ក្នុងនោះ​អ្នកជិះម៉ូតូ​គ្រោះថ្នាក់​ដោយមិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន១០​នាក់ (យប់​០១នាក់) ។

ចំពោះ​រថយន្ត​ដែលត្រូវ​ផាកពិន័យ​នៅអង្គភាព​ប្រចាំថ្ងៃ​ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤​នេះ សរុប​ចំនួន ៧៩៦ គ្រឿង ក្នុងនោះ​ មានរថយន្ត​ទេសចរណ៍​គ្រូសារ ៣៥​គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ៤៣២គ្រឿង, រថយន្តដឹក​អ្នកដំណើរ​ធុនធំ ១៤ គ្រឿង, រថយន្តដឹក​ទំនិញធុន​តូចចំនួន ១១៦ គ្រឿង, រថយន្តដឹក​ទំនិញ​ធុនធំ ១៩៩ គ្រឿង ។ រថយន្ត​ទាំងអស់ត្រូវ​បានបង់ប្រាក់​ពិន័យ​រួចនៅ អធិការដ្ឋាន​នគរបាលស្រុក ចំនួន ២៨៧ គ្រឿង និងនៅ​ស្នងការដ្ឋាន​នគរបាលខេត្ត ៤៨១ គ្រឿង និងនៅ​នាយកដ្ឋាន​សណ្តាប់ធ្នាប់​២៨គ្រឿង ។

ខេត្តដែល​មានគ្រោះថ្នាក់​និងរងគ្រោះ​ច្រើនមាន ខេត្តកណ្តាល ២លើក ស្លាប់១នាក់ របួស៥នាក់ (ស្រី១នាក់), ពោធិ៍សាត់ ២លើក ស្លាប់​១នាក់ រងរបួស​៣នាក់ (ស្រី១នាក់), កំពង់ឆ្នាំង ១លើក ស្លាប់១នាក់, បន្ទាយមានជ័យ​១លើក ស្លាប់​១នាក់, និងខេត្ត​ត្បូងឃ្មុំ ១លើក ស្លាប់១នាក់៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative