សម្តេច​ ហ៊ុន សែន អញ្ជើញ​សម្ពោធ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ

សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្្រះរាជាណាចក្រ​កម្ពុជាកាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ បានអញ្ជើញ​ចូលរួមពិធី​សម្ពោធ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ ។

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្្រះ​រាជា​ណាចក្រ​​កម្ពុជា

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្្រះ​រាជា​ណាចក្រ​​កម្ពុជា

សម្តេច តេជោថ្លែង​ថា វត្តមាននៃ​មន្ទីរពេទ្យនេះ​បានផ្តល់ ឱកាសមួយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុងនោះ​ក៏ប្រហែល​មានរូបខ្ញុំ​ផងដែរ ព្រោះជំងឺ​អត់រើស​មុខ​មនុស្សទេ ។ នៅពេល​ដែលយើង​មាន មន្ទីរពេទ្យ​បែបនេះ​កើតឡើង ក្រៅពីការ​ជួយដល់​ប្រជាជន​កម្ពុជាក្នុង ការស្វែង​រកនូវការ​ព្យាបាល យើងក៏អាច​បង្កើតនូវ​ជំនឿ​ទុកចិត្ត​ថែមទៀត​សម្រាប់​អ្នកទេសចរ និង​អ្នកវិនិយោគ​ឱ្យមកកាន់​ព្រះរាជាណា ចក្រកម្ពុជា។ ឆ្នាំ២០១៣ កម្ពុជាទទួល​បានទេសចរ​ចំនួន​៤,២​លាននាក់ ឆ្នាំ២០១៤នេះ​អាចនឹងបាន​ដល់៤,៥ លាននាក់ ។ សម្រាប់​ភ្ញៀវទេសចរ​ដែលមាន​វ័យចំណាស់ ឬអ្នក​ទេសចរ ដែលព្រួយ​បារម្ភអំពី​ជំងឺ មុននឹងមក​ទស្សនាកម្ពុជា គេក៏ត្រូវ​ដឹងថាតើ កម្ពុជាមាន​កន្លែងព្យាបាល ឬកន្លែង​សង្គ្រោះ​សម្រាប់ជំងឺ​របស់គេ​ឬអត់ ។

សម្តេច តេជោ​បានប្រាប់​ប្រធាន​មន្ទីរពេទ្យថា ក្រៅពី​មន្ទីរពេទ្យនេះ គឺនៅមាន​ការហោះហើរ ដែលត្រូវតែ​ជួយឃោសនា ដើម្បីនាំ​ទេសចរ មកកាន់​កម្ពុជា ដូច្នេះនៅ​ពេលដែល​បោះពុម្ព​សៀវភៅ​ឃោសនា ដើម្បីឱ្យ​ទេសចរមក​កាន់កម្ពុជា សូមកុំភ្លេច​ប្រាប់គេថា កម្ពុជាមាន​មន្ទីរពេទ្យ រ៉ូយ៉ាល់​ភ្នំពេញនេះ​ផងដែរ ដើម្បីឱ្យ​ទេសចរ​ហ៊ានមក ព្រោះអ្នក​មានៗ នៅបរទេស​មួយចំនួន​មុននឹងសម្រេច​ចិត្តមកធ្វើ​ទេសចរ ឬមក​ធ្វើវិនិ​យោគគេត្រូវ​ដឹងថា តើនៅ​កម្ពុជាមាន​អ្វីខ្លះ ដើម្បីផ្តល់​ឱ្យគេនូវ​ការជួយ​សង្គ្រោះ និង​ការព្យាបាល​ជំងឺរបស់​គេបាន ។ សម្តេចតេជោ​បានបង្ហាញ​នូវក្តី​សង្ឃឹមថា ទាំង​មន្ទីរពេទ្យ ទាំងគ្រូពេទ្យ​នឹងធ្វើ​ការរួមគ្នា ដើម្បីសង្គ្រោះ​ជីវិតមនុស្ស ព្រោះបញ្ហា​សុខភាព​បានក្លាយ​ទៅជា​ប្រធាន​បទដ៏ធំ ដោយនៅក្នុង​កិច្ចប្រជុំណា​ក៏បញ្ហា៣​សំខាន់ត្រូវ​បានលើក ឡើង គឺគ្រោះ​មហន្តរាយ​ធម្មជាតិ ការប្រែប្រួល​អាកាសធាតុ និង​ជំងឺឆ្លង ដែលនៅ​រយៈពេល​ចុងក្រោយនេះ​ជំងឺអេប៊ូឡា​នៅអាហ្វ្រិក ដែល យើងកំពុង​រកវិធានការ​ទប់ទល់​សង្គ្រោះ និងត្រូវរក​វិធីគ្រប់គ្រង និង​ព្យា បាល។

មន្ទីរពេទ្យ រ៉ូយ៉ាល់​ភ្នំពេញ ជាមន្ទីរពេទ្យ​ដែលផ្តល់​សេវាវេជ្ជសាស្ត្រ កម្រិត​ឧត្តម គ្រប់គ្រងដោយ​ក្រុមហ៊ុន​សេវាវេជ្ជសាស្ត្រ​សាធារណៈបាងកក​ដុសសិត ដែលជា​ប្រតិបត្តិករ​ឯកជនដ៏ធំ​ជាងគេនៅ​ក្នុងប្រទេសថៃ និងអាស៊ី​អាគ្នេយ៍ ។ មន្ទីរពេទ្យនេះ​កសាងឡើង​តាមលក្ខណៈ​ស្តង់ដារ អន្តរជាតិ បំពាក់​ដោយ​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើបៗ​ទាន់សម័យ ជាមួយ​ទឹកប្រាក់​វិនិយោគ​សរុប៥០​លានដុល្លារ ។ ឧបករណ៍​វេជ្ជសាស្ត្រ ទំនើបៗ​របស់មន្ទីរពេទ្យ​នេះ មានដូចជា ម៉ាស៊ីន CT Scan ១២៨​ស្លាយ ម៉ាស៊ីន MRI1.5​ Teslar ម៉ាស៊ីនថត​ពិនិត្យមហារីក​ដោះ និង​ម៉ាស៊ីន​ផ្សេងៗទៀត ដែលសុទ្ធសឹង​ត្រូវបាន​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​ព័ត៌មាន​កុំព្យូទ័រ ។

ដោយមានកិច្ច​សហការគ្នា​រវាងក្រុមហ៊ុន​ធានារ៉ាប់រង​អន្តរជាតិ​ធំៗ នោះ មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​មានផ្នែក​សង្គ្រោះបន្ទាន់ និង​ព្យាបាល របួស​២៤ម៉ោង ផ្នែកជំនាញ​ជំងឺទូទៅ ផ្នែកវះកាត់ ផ្នែករោគ​កុមារ ផ្នែកសម្ភព និង​រោគស្ត្រី ផ្នែកវះកាត់​ឆ្អឹង ផ្នែកជំងឺ​បេះដូង ផ្នែកប្រព័ន្ធ​ប្រសាទ ផ្នែក​លាងឈាម ផ្នែកពិនិត្យ​សុខភាព​ទូទៅ ផ្នែកទន្ត​សាស្ត្រ និង ផ្នែកកាយ​សម្បទា ។ ជាមួយនេះ ក៏ផ្តល់ជូន​នូវសេវា​បញ្ជូនអ្នកជំងឺ​ទាំងផ្លូវគោក និងផ្លូវ​អាកាសទៅកាន់​ប្រទេសថៃ​សម្រាប់ការ​ស្វែងរកការ ព្យាបាល​បន្ថែម ។ មន្ទីរពេទ្យនេះ​មានគ្រូពេទ្យ​ជំនាញសរុប​៤០នាក់ មកពីកម្ពុជា ថៃ អាម៉េរិក ស្វីស បារាំង ។ល។ ដែលផ្នែក​ជំនួយការវេជ្ជ​សាស្ត្រត្រូវ​បានដំណើរ​ការ ដោយក្រុម​អង្គការចាត់​តាំងជំនាញ ដែលមាន​ឈ្មោះល្បីៗ ដូចជាផ្នែក​ពិសោធន៍ឈាម និងផ្នែក​ស្តេរៀល របស់ N-Health ផ្នែកម្ហូប​អាហារអ្នក​ជំងឺត្រូវបាន​បម្រើ​ដោយក្រុម Gourmet House ផ្នែក​សន្តិសុខ និង​សម្អាតត្រូវ​បានបម្រើ​ដោយក្រុមហ៊ុន PCS Cambodia ។

សម្តេច តេជោ​មានប្រសាន៍ថា ខ្ញុំសូមឱ្យ​ដំណើរការ​មន្ទីរពេទ្យនេះ ប្រសើរឡើង ហើយ​សង្ឃឹមថា តាមរយៈ​មន្ទីរពេទ្យនេះ​ចំណេះដឹង​ទាំង ឡាយនឹង​ត្រូវបាន​ផ្ទេរចំពោះ​វេជ្ជបណ្ឌិត​របស់កម្ពុជា និងសង្ឃឹម​ថា នៅ ពេលមាន​ការវិនិយោគ​មន្ទីរពេទ្យ​មិនថាជា​របស់រដ្ឋ​ឬឯកជនទេ វានឹង ក្លាយជា​ឱកាសសម្រាប់​និស្សិតពេទ្យ​កម្ពុជា​នោះឯង ។ សម្តេច ហ៊ុន សែន មានប្រសាសន៍​ថា បើយើងមាន​មហាវិទ្យាល័យ​ពេទ្យ បណ្តុះ បណ្តាល​ពេទ្យ តែអត់​មន្ទីរពេទ្យ អត់មាន​ថ្នាំពេទ្យ​តើយើង​បានអ្វី៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative