រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ចង់ឃើញ​មន្ទីរពេទ្យ​ឯកជន​ទាំងអស់​ក្លាយជា​ដៃគូរ​ដ៏ល្អ​ក្នុង​ការបម្រើ​សេវា​សុខាភិបាល​

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បានឲ្យ​ដឹងថា ក្រសួង​សុខាភិបាល​ចង់ឃើញ​មន្ទីរពេទ្យ​ឯកជន​ទាំងអស់​ក្លាយជា​ដៃគូរដ៏ ល្អក្នុង​ការងារ​បម្រើសេវា​សុខាភិបាល​ជូនប្រជាពលរដ្ឋ។

លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​

លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​

ការលើកឡើង របស់លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ខណៈពេល​ដែលលោក​អញ្ជើញ​ចុះពិនិត្យ​សកម្ម ភាព ផ្ដល់សេវា​ជូនប្រជាពលរដ្ឋ​កម្ពុជារបស់​មន្ទីរពេទ្យ​ជោរី​ភ្នំពេញដែលស្ថិត​នៅបឹងស្នោ តាមបណ្ដោយ​​ផ្លូវជាតិ​​លេខ១ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ កាលពីរ​សៀលថ្ងៃ​ទី១៧វិច្ឆិកា ។ លោករដ្ឋមន្ត្រី បានបញ្ជាក់​ទៀតថា « អ្វីដែល​ក្រសួង​សុខាភិបាល និងរាជ​រដ្ឋាភិបាល​កម្ពុជា​ចង់បាន​ពិតប្រាកដ​ពីមន្ទីរពេទ្យ​ឯកជន គឺជាដៃ គូរដ៏ល្អ​ក្នុងការរួម​ចំណែក​ប្រកប​ដោយ​សមត្ថភាព គុណធម៌ និង មានវិជ្ជាជីវះ​លើការផ្ដល់​សេវា​សុខភាព​ជូនប្រជាពលរដ្ឋ» ហើយតាមរយៈ​ការចូលរួម​ចំណែករបស់​មន្ទីរពេទ្យជោរី ភ្នំពេញ​នឹងអាចកាត់​បន្ថយបាន​ច្រើនការទៅ​ពិនិត្យ​ព្យាបាលជំងឺ​នៅប្រទេស​វៀតណាម របស់​ប្រជាពលរដ្ឋ​កម្ពុជាយើង»។

ជាមួយនេះ​ដែរលោក​រដ្ឋមន្ត្រី​បានសម្ដែង​នូវការសង្ឃឹម​ថា បន្ទាប់​មន្ទីរពេទ្យ​ជោរីភ្នំពេញ​កាន់តែរីក​ចម្រើន និង បំពាក់សម្ភារៈ​គ្រប់គ្រាន់តាម​ផែនការនោះ​ពិតជាក្លាយ​ជាដៃគូរ ល្អពិតប្រាកដ​ជាមួយ​ក្រសួង​សុខាភិបាល​លើការងារ​ផ្ដល់សេវា​សុខាភាពដល់​ប្រជាពលរដ្ឋ​ជាក់មិនខាន។
មន្ទីរពេទ្យ​ជោរីភ្នំពេញនេះ​បានបើក​សម្ពោធដាក់​អោយប្រើប្រាស់ ជាផ្លូវការ​នៅថ្ងៃទី​១៣ មករា​ ២០១៤ ក្រោមអធិបតីភាព​សម្ដេច​អគ្គមហា សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រកម្ពុជា និងនាយករដ្ឋ​មន្ត្រីនៃប្រទេស វៀតណាម។

លោកបណ្ឌិត កែវ ជា តំណាងភាគី​កម្ពុជារបស់ មន្ទីរពេទ្យ​ជោរីភ្នំពេញ​បានឲ្យដឹង ថាមន្ទីរពេទ្យ​ជោរី មានសេវា​ចំនួន៤០ ឯកទេស ដូចជាជំនាញ​ខាង​រំលាយ​អាហារ, ត្រចៀក, បំពង់ក, លលាក្បាល, ថ្លើម, បេះដូង, វះកាត់ ត្រច្រៀក, បេះដូង, តសរសៃខួរក្បាល , វះកាត់ត​ឆ្ងឹង ឬ បាញ់គ្រួស​ប្រមាត់ និង មានការ​វះកាត់កែ​សម្ផស្ស​យ៉ាងជំនាញ​ទៀតផង។ សម្រាប់កម្ពុជា​មានវេជ្ជបណ្ឌិត (Doctor) ៥០នាក់សិក្សា​ជំនាញច្បាស់​លាស់នៅ​វៀតណាម​និងគិលានុប​ដ្ឋាក​យិការ ( ពេទ្យមធ្យម) ចំនួន​៨០នាក់ បន្ថែមលើ​មុខជំនាញ ដាក់ថ្នាំ​សណ្ដំ ផ្នែកពិសោធន៏ មានវិទ្យុសាស្ត្រ ឆ្មប ឱសថសាស្ត្រ ម៉ាស៊ីនអេកូ ថតឆ្លុះលើ​មុខ​ជំនាញ​ជាង៣០ និង​គិលានុបដ្ឋាក​នាយិកាទូទៅ។ មន្ទីរពេទ្យនេះ​អាចល្អជាង មន្ទីរពេទ្យជោរ៉ៃ​នៅវៀតណាម ព្រោះថា៖ ឧបករណ៏ និងលក្ខណៈ​បច្ចេកទេស​ត្រូវបាន​នាំចូលពី​ក្រៅប្រទេស​ទាំងអស់​ដែលមាន ស៊េរីខ្ពស់​តាមកម្រិត​ស្តង់ដារ​ឆ្នាំ២០១៣។

លោកបាន​បន្តថាគិត​មកដល់ពេលនេះ​ មន្ទីរពេទ្យជោរី​ភ្នំពេញមាន​អតិថិជន​មកទទួល​សេវា ពិនិត្យ និង ព្យាបាលពី២​រយនាក់ទៅ​៣រយនាក់​ក្នុងមួយថ្ងៃៗ។ ហើយថ្មីៗ​នេះមន្ទីរពេទ្យ​បានធ្វើការវះកាត់​ធំមួយដែល​មិនសូវធ្លាប់ មានគឺ​ការវះកាត់​ឆ្អឹង​ខ្នង។ ប៉ុន្តែមកដល់​ពេលនេះ​មន្ទីរពេទ្យនេះ​ពុំទាន់បាន​ដាក់បន្ថែម​គ្រែចំនួន​៣រយទៀត​នៅឡើយទេ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative