គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី១៧ ខែវិច្ឆិកា សម្លាប់​មនុស្ស​៦នាក់ និង​របួស ១៩នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​កាលពីថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ បានកើត​ឡើងចំនួន ១០លើក (យប់ ០៧លើក), មានមនុស្ស​ស្លាប់ ០៦នាក់ (ស្រី០១) រងរបួស​ធ្ងន់ ១២នាក់ (ស្រី ០៤នាក់) និង​រងរបួស ស្រាល ០៧នាក់ (ស្រី ០២នាក់)។

រូបភាព សហការី

រូបភាព សហការី

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃអគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិបានឲ្យ​ដឹងថាក្នុង​គ្រោះថ្នាក់​ចរាចរណ៍ទាំង ១០លើក បានបង្កឲ្យ​ខូចខាត​យានយន្ត​សរុប ១៧គ្រឿង ក្នុងនោះ​ម៉ូតូ ១១ គ្រឿង, រថយន្ត​ធុនតូច ០៥គ្រឿង និង​រថយន្ត​ធុនធំ ០១គ្រឿង។

ប្រភពខាងលើ​ឲ្យដឹងបន្ត​ទៀតថា មូលហេតុ​ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺបណ្តាល​មកពីកត្តា​ល្បឿន ០៣លើក, ស្រវឹង ០១លើក, មិនគោរព​សិទ្ធ ០១លើក, ប្រជែង​គ្រោះថ្នាក់ ០៤លើក, បត់​គ្រោះថ្នាក់ ០១លើក, ក្នុងនោះ​ជិះម៉ូតូ​គ្រោះថ្នាក់​មិនពាក់មួក​សុវត្ថិភាព ១៣នាក់ (យប់ ១១នាក់)។

ចំពោះ​​រថយន្ត ដែលទទួល​រងការផាក​ពិន័យ នៅអង្គភាព នាថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤​នេះ មានចំនួន ៥៩៨គ្រឿង គឺរថយន្ត​ទេសចរណ៍​គ្រួសារ ២៩​គ្រឿង, រថយន្តដឹក​អ្នកដំណើរ​ធុនតូច ១៨៤គ្រឿង, រថយន្តដឹក​ទំនិញ​ធុនតូច ១៣៥គ្រឿង និងរថយន្ត​ដឹកទំនិញ​ធុនធំ ២៥០គ្រឿង ។ រថយន្ត​ទាំងអស់​ខាងលើ បានបង់ប្រាក់​ពិន័យ​រួចរាល់ នៅនាយកដ្ឋាន​សណ្តាប់ធ្នាប់ ៣២គ្រឿង, ស្នងការដ្ឋាន​នគរបាល​ខេត្ត ៥៥២គ្រឿង និងនៅ​អធិការដ្ឋាន នគរបាល​ស្រុក ១៤គ្រឿង៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative