គ្រោះថ្នាក់​​ចរាចរណ៍​​ថ្ងៃទី​១៦​វិច្ឆិកា ​បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់​២នាក់ ​របួស​១៨​​នាក់

គ្រោះថ្នាក់​​ចរាចរណ៍ នៅទូទាំង​​​ប្រទេស​​កាលពីថ្ងៃ​​ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ មានកើត​ឡើង​ចំនួន ០៩លើក (យប់ ០៤លើក), មានមនុស្ស​​ស្លាប់ ០២​នាក់ (ប្រុស) រងរបួស​​ធ្ងន់ ១១នាក់ (ស្រី ម្នាក់) និង​រង​របួស​ស្រាល ០៧នាក់ (ស្រី ម្នាក់) ។

រូបភាព សហការី

រូបភាព សហការី

យោងតាម​​របាយការណ៍​​របស់​នាយកដ្ឋាន​​សណ្តាប់ធ្នាប់​​នៃអគ្គស្នង​​ការដ្ឋាន​​នគរបាល​ជាតិ​បានឲ្យ​ដឹង​ថា​ក្នុងគ្រោះថ្នាក់​​ចរាចរណ៍​​ទាំង ០៩លើក បានបង្ក​ឲ្យខូចខាត​​យានយន្ត​​សរុប ១៦គ្រឿង ក្នុងនោះ​​ម៉ូតូ ១២គ្រឿង, រថយន្ត​​ធុនតូច ០៣គ្រឿង និង​យាន​ផ្សេងៗ ០១គ្រឿង ។ ប្រភព​​ខាងលើ ឲ្យដឹងបន្ត​​ទៀតថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ គឺបណ្តាល​​មកពី កត្តាល្បឿន ០៤លើក, ស្រវឹង ០២លើក, ជិះកង់​​ឆ្លងផ្លូវ ០១លើក, ជិះម៉ូតូ​​ឆ្លងផ្លូវ ០១លើក និង​មិន​ចេះ​បើកបរម៉ូតូ ០១លើក ក្នុងនោះ​ជិះម៉ូតូ​គ្រោះថ្នាក់​មិនពាក់មួក​សុវត្ថិភាព ១៨នាក់ (យប់ ០៩នាក់) ។

ចំពោះ​រថយន្ត ដែលទទួល​រងការ​ផាកពិន័យ នៅអង្គភាព នាថ្ងៃ​ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤​នេះ មានចំនួន ១៩៣គ្រឿង គឺរថយន្ត​ទេសចរណ៍​គ្រួសារ ០៧​គ្រឿង, រថយន្ត​ដឹកអ្នក​ដំណើរ​ធុនតូច ៩២គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនតូច ១៤គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុនធំ ៨០គ្រឿង ។

រថយន្ត​ទាំងអស់​ខាងលើ បានបង់ប្រាក់​ពិន័យរួចរាល់ នៅស្នងការ​ដ្ឋាននគរបាល​ខេត្ត ១៧៧គ្រឿង និង​នៅអធិការដ្ឋាន​នគរបាល​ស្រុក ១៦គ្រឿង៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative