២៣ឆ្នាំ​មន្ទីរពេទ្យ​គន្ធបុប្ផា​ចំណាយ​ថវិកា​៥៦០​លាន​ដុល្លារ​ក្នុងការ​ជួយ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា

ក្នុងរយៈពេល ២៣ឆ្នាំ​កន្លមកនេះ មន្ទីរពេទ្យ​គន្ធបុប្ជា បានចំណាយ​ថវិកាចំនួន​៥៦០លាន​ដុល្លារហើយ ក្នុងបេសកកម្ម​សង្គ្រោះជីវិត​កុមារក្រីក្រ​កម្ពុជា។

រូបភាព សហការី

រូបភាព សហការី

យោងតាម​សេចក្តីថ្លែងការណ៍​មួយរបស់​លោកវេជ្ជបណ្ឌិត Beat Richner ដែលជា​ប្រធាន និងស្ថាបនិក​នៃមន្ទីរពេទ្យ​គន្ធបុប្ផា​កាលពីពេល​ថ្មីៗឲ្យដឹង​ថាថវិកា​ទាំង៥៦០​លានដុល្លា​រ​នោះមាន ៧,៥ភាគរយ ជាថវិកា​ដែលបានមក​ពីរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ស្វីស។ ចំណែកឯ ថវិកា​៩២,៥​ភាគរយ គឺជាអំណោយ​សប្បុរសធម៌​ដែលភាគច្រើន​បានមកពី​សប្បុរសជន​នៅក្នុង​ប្រទេសស្វីស។

នៅក្នុងសេចក្តី​ថ្លែងការណ៍នោះ លោក Richner បានបង្ហាញ​ទិន្នន័យ នៅថ្ងៃ ទី១០វិច្ឆិកា ដែលមន្ទីរពេទ្យ​គន្ធបុប្ជា​ទទួលខុស​ត្រូវលើ​សុវត្ថិភាព​កុមារខ្មែរ​ដោយនៅ​ថ្ងៃទី១០ វិច្ឆិកា មានកុមារ​ដែលមាន​ជំងឺបានមក​ពិនិត្យព្យាបាល​នៅផ្នែក​ពិគ្រោះជំងឺក្រៅ​ចំនួន៣០៩៣​នាក់ក្នុងនោះ​មានកុមារ​ឈឺធ្ងន់ធ្ងរ​បានដាក់ ឲ្យព្យាបាល​នៅមន្ទីរពេទ្យ​ចំនួន៤៦៣​នាក់ (៧១នាក់​នៅពេល​យប់)។ ការវះកាត់ទូទៅ កុមារមាន​ចំនួន៦៨​ករណីក្នុង​នោះការ​វះកាត់បេះដូង​មាន២នាក់។ក្រៅពីនោះ មានការ​សម្រាលកូន​ក្នុងផ្នែក​នៅជ័យវរ្ម័ន្ន​ទី៧ (គន្ធបុប្ផាទី៣) ខេត្តសៀមរាប​ចំនួន៦៥​កំណើត​ទារក។ គ្រាន់តែនៅ​ព្រឹកព្រលឹម​ថ្ងៃអង្គារ​ទី១១ វិច្ឆិកា បើយោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល គន្ធបុប្ជា​បានទទួល​កុមារ​ឈឺធ្ងន់ៗ​ចំនួន១៩៣២​នាក់ឲ្យសម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យនេះ។សកម្មភាព​សង្គ្រោះ​កុមារ​កម្ពុជានេះ គ្រាន់តែជា​សកម្មភាព​មួយថ្ងៃក្នុង​បេសកកម្ម​របស់មន្ទីរពេទ្យ​គន្ធបុប្ជា​ក្នុងរយៈពេល​២៣ឆ្នាំ​មកហើយ។

គួរបញ្ជាក់ថា​ក្រៅពីដឹកនាំ​ដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ជា​ហើយ លោកវេជ្ជបណ្ឌិត Beat Richner ក៏តែងតែ​ចំណាយពេល​វេលាសម្រាប់​ការប្រគំ​តន្ត្រី​សប្បុរស​ធម៌ ដើម្បី​ប្រមូលថវិកា​ថែមទៀតផង។ ការរៀបចំ​តន្ត្រីសប្បុ​រសធម៌នេះ បានធ្វើអោយ​លោក Richner មានឈ្មោះ​មួយទៀត គឺ BeatoCello។

ក្រសួងអប់រំ​សង្ឃឹម​យ៉ាងមុតមាំ​លើស្មារតី​យកចិត្ត​ទុកដាក់​និងទទួល​ ខុសត្រូវ​ខ្ពស់របស់​លោកលោកស្រី​ដែលជា​ប្រធានមន្ទីរ​អប់រំយុវជន​និងកីឡា​ រាជធានី ខេត្ត​ក្នុងការធ្វើ​ឲ្យសំរេច​នូវ​សេចក្តី​ណែនាំនេះ​ប្រកបដោយ​ប្រសិទ្ធភាព​ និងបានទទួល​លទ្ធផលល្អ​ប្រសើរ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative