គ្រោះថ្នាក់​​ចរាចរណ៍​​ថ្ងៃទី១៥ បណ្តាលឲ្យ​មនុស្ស​ស្លាប់​៩នាក់ និង​រង​របួស​៣៥​នាក់

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃអគ្គស្នង​ការដ្ឋាន​នគរបាលជាតិ​បានឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​កាលពីថ្ងៃ​ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤ បានកើត​ឡើង ចំនួន ១៣លើក (យប់ ០៧លើក), មានមនុស្ស​ស្លាប់ ០៩នាក់ (ប្រុស) រងរបួស​ធ្ងន់ ១៧នាក់ (ស្រី ០៧នាក់) និង​រងរបួស​ស្រាល ១៨នាក់ (ស្រី ០៤នាក់) ។

រូបភាព សហការី

រូបភាព សហការី

ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៣លើក បានបង្កឲ្យ​ខូចខាត​យានយន្ត​សរុប ២៣គ្រឿង ក្នុងនោះ​ម៉ូតូ ១២គ្រឿង, រថយន្ត​ធុនតូច ០៧គ្រឿង, រថយន្ត​ធុនធំ ០១គ្រឿង និងយាន​ផ្សេងៗ ០៣គ្រឿង ។ ប្រភព​ខាងលើ ឲ្យដឹងបន្ត​ទៀតថា មូលហេតុ​ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺបណ្តាល​មកពី កត្តា​ល្បឿន ០៦​លើក, មិនប្រកាន់​ស្តាំ ០២លើក, ប្រជែង​គ្រោះថ្នាក់ ០២លើក, បើកបរ​ងងុយដេក ០១លើក, កត្តា​យានយន្ត ០១លើក និង​ត្រាក់ទ័រ​ក្រឡាប់ ០១លើក ក្នុងនោះ​​ជិះម៉ូតូ​គ្រោះថ្នាក់​មិនពាក់មួក​សុវត្ថិភាព ២០នាក់ (យប់ ១៣នាក់) ។

ចំពោះ​រថយន្ត ដែលទទួល​រងការផាក​ពិន័យ នៅអង្គភាព នាថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ២០១៤​នេះ មានចំនួន ៦២៤គ្រឿង គឺរថយន្ត​ទេសចរណ៍​គ្រួសារ ៧៨គ្រឿង, រថយន្តដឹក​អ្នកដំណើរ​ធុនតូច ៣១០​គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនតូច ៤២គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុនធំ ១៩៤​គ្រឿង ។ រថយន្ត​ទាំងអស់​ខាងលើ បានបង់​ប្រាក់ពិន័យ​រួចរាល់ នៅស្នង​ការដ្ឋាន​នគរបាល​ខេត្ត ៥៤៤គ្រឿង, នៅអធិការ​ដ្ឋាននគរបាល​ស្រុក ៣១គ្រឿង និងនៅ​នាយកដ្ឋាន​សណ្តាប់​ធ្នាប់ ៤៩គ្រឿង៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative