គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី១៤​វិច្ឆិកា បណ្តាល​ឲ្យមនុស្ស​ស្លាប់​៨នាក់ និង​របួស​២៨​នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤​បានកើតឡើង​ចំនួ១៦លើក យប់០៨​លើក, បណ្តាល​អោយមនុស្ស​ស្លាប់​ចំនួន​០៨នាក់ (ស្រី១​នាក់) របួសធ្ងន់ ១៥នាក់ (ស្រី៣​នាក់) និងរបួស​ស្រាល១៣​នាក់ (ស្រី៣​នាក់)។

រូបភាព​ សហការី

រូបភាព​ សហការី

យោងតាម​របាយការណ៍​របស់នាយក​ដ្ឋានសណ្តាប់​ធ្នាប់នៃអគ្គ​ស្នងការ​នគរបាលជាតិ​បានឲ្យដឹង​ថាក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៦​លើកនេះ បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ២៩គ្រឿង ក្នុងនោះ​មានម៉ូតូ ១៥គ្រឿង, រថយន្ត​ធុនតូច ០៤គ្រឿង, រថយន្ត​ធុនធំ០៣​គ្រឿង, យានផ្សេងៗ​៧គ្រឿង។

មូល​ហេតុ ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្មើសល្បឿន ០៦លើក, ប្រជែង​គ្រោះថ្នាក់ ០១លើក, ស្រវឹង​០១លើក, មិនប្រកាន់​ស្តាំ៣លើក, មិនគោរព​សិទ្ធ១​លើក, បត់គ្រោះថ្នាក់​១លើក, កត្តា​យានយន្ត​២លើក និងថយ​រថយន្ត​កិនព្រូ​១លើក។ ក្នុងនោះ​អ្នកជិះម៉ូតូ​គ្រោះថ្នាក់​ដោយមិន​បានពាក់មួក​សុវត្ថិភាព​ចំនួន២០​នាក់ (យប់​១១នាក់) ។

ចំពោះរថយន្ត​ដែលត្រូវ​ផាកពិន័យ​នៅអង្គភាព​ប្រចាំថ្ងៃ​ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ សរុប​ចំនួន ៦២២ គ្រឿង ក្នុងនោះ​មាន រថយន្ត​ទេសចរណ៍​គ្រូសារ ៥១គ្រឿង, រថយន្ត​ដឹកដំណើរ​ធុ​នតូច ២៩៩គ្រឿង, រថយន្តដឹក​អ្នកដំណើរ​ធុនធំ ២១ គ្រឿង, រថយន្តដឹក​ទំនិញ​ធុនតូច​ចំនួន ៦៥ គ្រឿង, រថយន្តដឹក​ទំនិញ​ធុនធំ ១៦៨ គ្រឿង ។ រថយន្ត​ទាំងអស់​ត្រូវបានបង់​ប្រាក់ពិន័យ​រួចនៅ​អធិការដ្ឋាន​នគរបាល​ស្រុក ចំនួន ៨៦ គ្រឿង និងនៅ​ស្នងការដ្ឋាន​នគរបាលខេត្ត ៥០៦ គ្រឿង និងនៅ​នាយកដ្ឋាន​សណ្តាប់ធ្នាប់​៣០គ្រឿង ។

គួរបញ្ជាក់ថា​ខេត្តដែល​មានគ្រោះថ្នាក់​និងរងគ្រោះ​ច្រើនមាន ខេត្តកណ្តាល ៣លើក ស្លាប់២នាក់ របួស៤នាក់ (ស្រី១នាក់), រាជធានី​ភ្នំពេញ ២លើក ស្លាប់​២នាក់ របួស៤នាក់, បាត់ដំបង ១លើក ស្លាប់​១នាក់ របួស២នាក់, ក្រចេះ​១លើក ស្លាប់១នាក់ របួស២នាក់, បន្ទាយមាន​ជ័យ១​លើក ស្លាប់​១នាក់ របួស១​នាក់ (ស្រី) និង​ខេត្តកំពង់ធំ ១លើក ស្លាប់​១នាក់ របួស២នាក់ (ស្រី​១នាក់)៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative