ក្រសួង​អប់រំ​​ប្រារព្វ​ទិវា​ពិភពលោក​លាង​សំអាត​ដៃ​នៅថ្ងៃ​ទី១៥​វិច្ឆិកានេះ

ក្រសួងអប់រំ​យុវជ​និងកីឡា​នឹងប្រារព្វ «ទិវាពិភព​លោកលាង​សំអាតដៃ» នៅថ្ងៃ​ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងគោល​បំណងបំផុស​ចលនាលាង​សំអាតដៃ​ជាមួយសាប៊ូ​មុនពេល​បរិភោគ​អាហារ និងក្រោយ​ចេញពីបង្គន់​ក្នុងការកាត់​បន្ថយអត្រា​មរណៈរបស់​កុមារដែល​ទាក់ទិន​និងជំងឺរាគ​និងជំងឺ​ផ្លូវដង្ហើម។

រូបភាព សហការី

រូបភាព សហការី

យោងតាម​សេចក្តីប្រកាស​ពត៌មាន​របស់ក្រសួង​អប់រំយុវជន​និងកីឡា បានឲ្យដឹង​ថាប្រទេស​កម្ពុជាបាន​ចូលរួម​ប្រារព្វទិវា​ពិភពលោក​លាងសំអាត​ដៃជា​រៀង​រាល់ឆ្នាំ​ចាប់តាំង​ពីឆ្នាំ២០០៨​គោលបំណង​បំផុសចលនា​លាងសំអាត​ដៃជាមួយ​សាប៊ូមុន​ពេលបរិភោគ​អាហារនិង​ក្រោយចេញ​ពីបង្គន់ដែល​ជាវិធី​សាស្ត្រ​​សាមញ្ញ​ចំណាយតិច​តែមាន​ប្រសិទ្ធភាព​ខ្ពស់អាច​អនុវត្តបាន​នៅគ្រ់ប់ទី​កន្លែងនិង​គ្រប់ពេលវេលា ហើយបាន​ចូលរួម​ចំណែកយ៉ាង​ធំធេងក្នុង​ការ​កាត់​បន្ថយ​អត្រាមរណៈ​របស់កុមារ​ដែលទាក់ទិននិងជំងឺរាគ​និងជំងឺ​ផ្លូវដង្ហើម។

ដើម្បីពង្រឹង​ការចូលរួម​ទិវាពិភពលោក​លាងសំអាត​ដៃឲ្យកាន់​តែមានភាព​ផុលផុស​និងមាន​ប្រសិទ្ធភាព​ខ្ពស់ក្រសួង​អប់រំយុវជន​និងកីឡា​សូមធ្វើការ​ណែនាំដល់​លោកលោកស្រី​ដែលជា​ប្រធានមន្ទីរ​អប់រំយុវជន​និងកីឡា​រាជធានី ខេត្តទាំងអស់​ឲ្យធ្វើការ​ផ្សព្វផ្សាយដល់​គ្រប់គ្រឹះស្ថាន​សិក្សា​សាធារណៈ​និងឯកជន​ដូចខាង​ក្រោម ទី១.ត្រូវអវនុត្តឲ្យ​បានទូលំទូលាយ​តាមខ្លឹមសារ​ដូចមានភា្ជប់​ជាមួយឯកសារ​ស្តីពីគោល​ការណ៍ណែនាំ​អនុវត្តស្តី​ពីការចូលរួម​ទិវាពិភពលោក​លាងសំអាតដៃ​នៅតាមគ្រឹះស្ថាន​សិក្សាឲ្យ​មានប្រសិទ្ធ​ភាពខ្ពស់។ ទី២ត្រូវ​កំណត់ពេល​វេលាឲ្យបាន​ច្បាស់លាស់​សំរាប់លោកគ្រូ​អ្នកគ្រូ​និងសិស្សានុ​សិស្សតាម​ខ្លឹមសារ​គោលការណែនាំ​ខាងលើឲ្យ​បានល្អ​ប្រសើរ។ទី៣ត្រូវតូ្រត​ពិនិត្យលទ្ធភាព​រៀបចំឲ្យ​មានកន្លែង​លាងសំអាត​ដៃជាប្រចាំ​នៅតាមគ្រឹះ​ស្ថានសិក្សា​នីមួយៗ។ទី៤ត្រូវអប់រំ​ណែនាំឲ្យ​សិស្សានុសិស្ស​ឲ្យចេះអនុវត្ត​ការលាងសំអាត​ដៃជាមួយ​សាប៊ូឲ្យបាន​ត្រឹមត្រូវនិង​ខ្ជាប់ខ្ជួនតាម​គ្រឹះស្ថាន​សិក្សានីមួយៗ និងទី៥ត្រូវ​យកចិត្តទុក​ដាក់ដឹកនាំ​សិស្សានុសិស្ស​ជាវេនក្នុង​ការសំអាត​បង្ទប់ទឹក​និងបង្គន់​អនាម័យ​ព្រមទាំង​បរិស្ថាន​គ្រឹះស្ថាន​សិក្សាឲ្យ​បានស្អាត​ជាប់ជា​ប្រចាំ។

ក្រសួងអប់រំ​សង្ឃឹម​យ៉ាងមុតមាំ​លើស្មារតី​យកចិត្ត​ទុកដាក់​និងទទួល​ខុសត្រូវ​ខ្ពស់របស់​លោកលោកស្រី​ដែលជា​ប្រធានមន្ទីរ​អប់រំយុវជន​និងកីឡា​រាជធានី ខេត្ត​ក្នុងការធ្វើ​ឲ្យសំរេច​នូវ​សេចក្តី​ណែនាំនេះ​ប្រកបដោយ​ប្រសិទ្ធភាព​និងបានទទួល​លទ្ធផលល្អ​ប្រសើរ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative