ក្រសួង​ការងារ ជំរុញ​ការ​ទប់ស្កាត់ គ្រោះថ្នាក់​ការងារ ក្នុង​វិស័យ​សំណង់

នៅទីស្តីការ​ក្រសួងកាល​ពីថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានបើក​សិក្ខាសាលា ស្តីពី​សុខភាព និង​សុវត្ថិភាព ក្នុងវិស័យ​សំណង់ ដើម្បី​ចូលរួមជំរុញ​ការទប់ស្កាត់​គ្រោះថ្នាក់​ការងារ ដែលកើត​ឡើងក្នុង​វិស័យ​សំណង់ ។

រូបភាព សហការី

រូបភាព សហការី

លោក ឡេង តុង ប្រធាន​នាយកដ្ឋាន​ពេទ្យការងារ នៃក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យ​ដឹងថា សិក្ខាសាលា​នេះ មានរយៈពេល​២ថ្ងៃ នៅថ្ងៃទី​១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងនោះ​មាន​សិក្ខាកាម ចំនួន ១៤០រូប ។

លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យ​ដឹងថា សិក្ខាសាលា ស្តីពី​សុខភាព និងសុវត្ថិភាព ក្នុងវិស័យ​សំណង់នេះ ត្រូវបាន​ធ្វើឡើង ដោយសម្តៅ​ការពារ​សុខភាព និង​សុវត្ថិភាព របស់កម្មក​រ​និយោជិត កែលម្អ​លក្ខខណ្ឌ​ការងារ រួមចំណែក ក្នុង​ការកាត់​បន្ថយ​ភាព​ក្រីក្រ និង​ការធ្វើឱ្យ​ប្រសើរឡើង នូវជីវភាព​រស់នៅ របស់កម្មករ​និយោជិត ។

លោកបាន​បន្ថែមថា នេះជាគោល​បំណង ដ៏ធំបំផុត របស់រាជ​រដ្ឋាភិបាល ក្នុងការធ្វើ​ឱ្យប្រសើរឡើង នូវសុខភាព និង​សុវត្ថិភាព ទាំងកម្មករ​និយោជិត ក្នុងសេដ្ឋកិច្ច​រៀបរយ ឬមិនរៀប​រយក្តី និយាយរួម គឺជាការធ្វើ​ឱ្យប្រសើឡើង នូវសុខភាព និង​សុវត្ថិភាព សម្រាប់​ប្រជាជន​ទាំងអស់គ្នា ឈានទៅ​បង្កើន​ផលិតភាព​ផងដែរ ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative