គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី១៣ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦នាក់ និង​របួស​៥នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​នៅថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ មានចំនួន​០៨លើក យប់០៣​លើក, បណ្តាល​អោយ​មនុស្ស​ស្លាប់​ចំនួន​០៦នាក់ (ស្រី​១នាក់) របួសធ្ងន់ ០៤នាក់ (ស្រី២​នាក់) និង​របួសស្រាល​០១នាក់ (ប្រុស)។

រូបភាព សហការី

រូបភាព សហការី

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់​បានឲ្យ​ដឹងថា​ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង ០៨​លើកនេះ បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ១២គ្រឿង ក្នុងនោះ​មានម៉ូតូ ០៦គ្រឿង, រថយន្ត​ធុនតូច ០៣គ្រឿង, រថយន្ត​ធុនធំ០១​គ្រឿង, យានផ្សេងៗ​២គ្រឿង និង​អ្នកថ្មើរ​ជើង១​នាក់។

មូលហេតុ ដែលបណ្តាល​ឲ្យមានគ្រោះថ្នាក់ គឺ ល្មើសល្បឿន ០៥លើក, ប្រជែង​គ្រោះថ្នាក់ ០១លើក, ស្រវឹង​០១លើក, មិនប្រកាន់​ស្តាំ១លើក។ក្នុងនោះ​អ្នកជិះម៉ូតូ​គ្រោះថ្នាក់​ដោយមិន​បានពាក់មួក​សុវត្ថិភាព​ចំនួន០៤​នាក់ (យប់​០១នាក់) ។

រថយន្ត​ដែលត្រូវផាក​ពិន័យ​នៅអង្គភាព​ប្រចាំថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ​២០១៤នេះ សរុបចំនួន ៦៦៦ គ្រឿង ក្នុងនោះ​មានរថយន្ត​ទេសចរណ៍​គ្រូសារ ៨៨គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ២៤៨គ្រឿង, រថយន្ត​ដឹកអ្នក​ដំណើរ​ធុនធំ ២៦ គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនតូច​ចំនួន ៦៥ គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនធំ ២៣៩ គ្រឿង ។ រថយន្ត​ទាំងអស់​ត្រូវបាន​បង់ប្រាក់​ពិន័យរួច​នៅ អធិការដ្ឋាន​នគរបាល​ស្រុក ចំនួន ១៤៧ គ្រឿង និង​នៅស្នងការ​ដ្ឋាននគរបាល​ខេត្ត ៤៨២ គ្រឿង និងនៅ​នាយកដ្ឋាន​សណ្តាប់ធ្នាប់​៣៧គ្រឿង ។

គួរបញ្ជាក់ថា​ខេត្តដែល​មានគ្រោះថ្នាក់ និង​រងគ្រោះ​ច្រើនមាន ខេត្តកណ្តាល ១លើក ស្លាប់២នាក់ (ស្រី​១នាក់), ខេត្ត​កំពង់ចាម ១លើក ស្លាប់១​នាក់, រាជធានី​ភ្នំពេញ ១លើក ស្លាប់១​នាក់, បាត់ដំបង ១លើក ស្លាប់១​នាក់ និងខេត្ត​កំពង់ធំ ១លើក ស្លាប់១នាក់៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative