គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី១២​វិច្ឆិកា បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥នាក់​ និង​របួស​១២​នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ បានកើតឡើង​ចំនួ០៥លើក យប់០២​លើក, បណ្តាល​អោយមនុស្ស​ស្លាប់ចំនួន​០៥នាក់ (ស្រី២​នាក់) របួសធ្ងន់ ០៥នាក់ (ស្រី២នាក់) និងរបួស​ស្រាល០៧​នាក់ (ស្រី២​នាក់)។

រូបភាព សហការី

រូបភាព សហការី

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃអគ្គស្នង​ការដ្ឋាន​នគរបាលជាតិ​បានឲ្យ​ដឹងថាក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ០៥​លើកនេះ បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ១០គ្រឿង ក្នុងនោះ​មានម៉ូតូ ០២គ្រឿង, រថយន្ត​ធុនតូច ០៥គ្រឿង, រថយន្ត​ធុនធំ០១​គ្រឿង, យានផ្សេងៗ​២គ្រឿង។
មូលហេតុ ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្មើសល្បឿន ០១លើក, ប្រជែង​គ្រោះថ្នាក់ ០២លើក, មិនគោរព​សិទ្ធ១​លើក, មិនប្រកាន់​ស្តាំ១លើក។ក្នុងនោះ​អ្នកជិះម៉ូតូ​គ្រោះថ្នាក់​ដោយមិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន០៣​នាក់ (យប់​០១នាក់) ។

ចំពោះរថយន្ត​ដែលត្រូវ​ផាកពិន័យ​នៅអង្គភាព​ប្រចាំថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤​នេះ សរុប​ចំនួន ៧៥៩ គ្រឿង ក្នុងនោះ មានរថយន្ត​ទេសចរណ៍​គ្រូសារ ៨៩គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ៣៧៦​គ្រឿង, រថយន្តដឹក​អ្នកដំណើរ​ធុនធំ ៣៤ គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនតូច​ចំនួន ៦២ គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនធំ ១៩៨ គ្រឿង ។ រថយន្ត​ទាំងអស់​ត្រូវបាន​បង់ប្រាក់​ពិន័យរួច​នៅអធិការដ្ឋាន​នគរបាល​ស្រុក ចំនួន ៨៩ គ្រឿង និង​នៅស្នងការដ្ឋាន​នគរបាលខេត្ត ៦៧០ គ្រឿង ។

ខេត្ត​ដែល​មានគ្រោះថ្នាក់​និងរងគ្រោះ​ច្រើន មានខេត្ត​ព្រៃវែង ១លើក ស្លាប់២​នាក់ (ស្រី) ភ្នំពេញ​១លើក ស្លាប់១នាក់, តាកែវ​១លើក ស្លាប់២នាក់, និងខេត្ត​សៀមរាប ១លើក រងបួស​១០នាក់ (ស្រី៤​នាក់)៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative