គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី១១ វិច្ឆិកា បណ្តាល​អោយ​ស្លាប់​​មនុស្ស ០៣នាក់ របួស​ធ្ងន់​ស្រាល​០៧​នាក់

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​សណ្តាប់ធ្នាប់​នៃអគ្គស្នង​ការដ្ឋាន​នគរបាលជាតិ​បានឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​នៅថ្ងៃ​ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ បានកើតឡើង​ចំនួន០៨​លើក យប់០៣​លើក, បណ្តាល​អោយ​មនុស្ស​ស្លាប់​ចំនួន​០៣នាក់ (ស្រី១​នាក់) របួសធ្ងន់ ០៦នាក់ (ស្រី១​នាក់) និងរបួស​ស្រាល០១​នាក់ (ប្រុស)។

រូបភាព សហការី

រូបភាព សហការី

របាយការណ៍​ដដែលបាន​ឲ្យដឹងទៀត​ថាក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង ០៨លើកនេះ បានបង្កឲ្យ​ខូចខាតយាន​យន្តសរុប ១៤គ្រឿង ក្នុងនោះ​មានម៉ូតូ ០៨គ្រឿង , រថយន្ត​ធុនតូច ០៣គ្រឿង, រថយន្ត​ធុនធំ០២​គ្រឿង, យានផ្សេងៗ​១គ្រឿង និង​អ្នកថ្មើរ​ជើង ០១នាក់ ។

ចំពោះ​មូលហេតុ ដែលបណ្តាល​ឲ្យមានគ្រោះ​ថ្នាក់ គឺ ល្មើសល្បឿន ០៣លើក, ប្រជែង​គ្រោះថ្នាក់ ០១លើក, មិនគោរព​សិទ្ធ១លើក, មិនប្រកាន់​ស្តាំ១លើក, កត្តាយាន​យន្ត១លើក និង​មនុស្សដើរ​ឆ្លងផ្លូវ១លើក។ ក្នុងនោះ​អ្នកជិះម៉ូតូ​គ្រោះថ្នាក់ដោយ​មិនបានពាក់​មួកសុវត្ថិភាព​ចំនួន១២នាក់ (យប់​០៦នាក់) ។
រីឯ​រថយន្ត​ដែលត្រូវផាក​ពិន័យនៅ​អង្គភាព​ប្រចាំថ្ងៃ​ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤​នេះ សរុប​ចំនួន ១.០០០គ្រឿង ក្នុងនោះ​ មានរថយន្ត​ទេសចរណ៍​គ្រូសារ ៨៨គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ៤៨៤គ្រឿង, រថយន្តដឹក​អ្នកដំណើរ​ធុនធំ ១៧គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនតូច ចំនួន ១៨១ គ្រឿង, រថយន្តដឹក​ទំនិញ​ធុនធំ​២៣០គ្រឿង ។ រថយន្ត​ទាំងអស់​ត្រូវបានបង់​ប្រាក់ពិន័យ​រួចនៅ​អធិការដ្ឋាន​នគរបាលស្រុក ចំនួន ២៩៣ គ្រឿង និងនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ៧០៧ គ្រឿង ។

គួរបញ្ជាក់ថា​ខេត្តដែល​មានគ្រោះថ្នាក់​និងរងគ្រោះ​ច្រើនមាន ខេត្តព្រៃវែង ៣លើក ស្លាប់១​នាក់ (ស្រី) រងរបួស​៣នាក់, ខេត្ត​កណ្តាល ១លើក ស្លាប់១​នាក់ រងរបួស​១នាក់ (ស្រី), ខេត្ត​ព្រះសីហនុ ១លើក ស្លាប់១នាក់៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative