បុណ្យ​អុំទុក​ឆ្នាំនេះ មាន​មនុស្ស​ស្លាប់​៤៦​នាក់ និង​របួស​ធ្ងន់​ស្រាល​១៩៧​នាក់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍

នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្តែត​ប្រទីប​ អកអំបុក និងសំពះ​ព្រះខែ រយៈពេល​៥ថ្ងៃ គិតចាប់​ពីថ្ងៃទី​០៤ ដល់ថ្ងៃ​ទី០៨វិច្ឆិកា ឆ្នាំ២០១៤ មានគ្រោះ ថ្នាក់ចរាចរណ៍​នៅទូទាំង​ប្រទេស ចំនួន​៩៨លើក បណ្តាល​អោយមនុស្ស ស្លាប់ចំនួន​៤៦នាក់, របួសធ្ងន់​៩៣នាក់ និងរបួស​ស្រាល ១០៤នាក់។

រូបភាព សហការី

រូបភាព សហការី

យោងតាម​របាយការណ៍​របស់នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃអគ្គស្នង​ការដ្ឋាន​នគរបាលជាតិ​បានឲ្យដឹងថា​ក្នុងគ្រោះថ្នាក់​ចរាចរណ៍ទាំង ៩៨លើក​នេះ បានបង្ក​ឲ្យ​ខូចខាតយាន​យន្តសរុប ១៦៥គ្រឿង ក្នុងនោះ​មានម៉ូតូ​១១១គ្រឿង, រថយន្តធុន​ស្រាល៣២​គ្រឿង រថយន្ត​ធុនធ្ងន់​១០គ្រឿង យានផ្សេង​១២គ្រឿង។

ចំពោះមូលហេតុ ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្មើសល្បឿន ៣៤លើក, ស្រវឹង​១៣លើក, ប្រជែង​គ្រោះថ្នាក់ ១៣លើក, បត់គ្រោះ​ថ្នាក់១៣​លើក, មិនគោរព​សិទ្ធ ១២លើក, មិនប្រកាន់​ស្តាំ០៥​លើក, កត្តាយានយន្ត​០២លើក, និង​កត្តាផ្សេងៗ ០៦លើក ។ ក្នុងនោះ​អ្នកជិះម៉ូតូ​គ្រោះថ្នាក់​ដោយមិន​បានពាក់​មួក​សុវត្ថិភាព​ចំនួន​១៥៧នាក់ ។

រាជធានីខេត្ត​ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះច្រើន​ រួមមាន រាជធានីភ្នំពេញ ៩លើក ស្លាប់៥​នាក់ រងរបួស​១៨នាក់, តាកែវ​៩លើក ស្លាប់២​នាក់ រងរបួស​១៨នាក់, កំពត​៩លើក ស្លាប់១​នាក់ របួស​១៨នាក់, កំពង់ស្ពឺ​៦លើក ស្លាប់៦​នាក់ រងរបួស​១១នាក់, បាត់ដំបង​៦លើក ស្លាប់​៤នាក់ របួស២​នាក់, កំពង់ឆ្នាំង​៦លើក ស្លាប់៣​នាក់ របួស​១៦នាក់, ក្រចេះ​៥លើក ស្លាប់​៤នាក់ របួស​២នាក់, ព្រះវិហារ​៤លើក ស្លាប់៥​នាក់ របួស​៤នាក់, និង​ខេត្តព្រះ​សីហនុ៤​លើក ស្លាប់​២នាក់ របួស​១៩នាក់។

សូមបញ្ជាក់​ផងដែរថា គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​៥ថ្ងៃ (ថ្ងៃទី០៤ ដល់ថ្ងៃ​ទី០៨ វិច្ឆិកា ឆ្នាំ២០១៤) បើប្រឿបធៀប​និងរយៈពេល​០៥ថ្ងៃ​ដូចគ្នា​ឆ្នាំ២០១៣ ប៉ុន្តែមិន​ប្រារព្ធពិធី​អ៊ំទូក គឺការស្លាប់​​និងរបួស​ដោយគ្រោះថ្នាក់​ចរាចណ៍​មានការកើន​ឡើងគឺ​ស្លាប់មានការ​កើនឡើង​ចំនួន១៧
នាក់ និងរង​របួសកើន​ឡើង៨០​នាក់៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative