គ្រោះថ្នាក់​ចរារចណ៍​ថ្ងៃទី​៦វិច្ឆិកា បណ្តាល​ឲ្យមនុស្ស​ស្លាប់​១៤​នាក់ និង​របួស​៦៦​នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​កាលពីថ្ងៃ​ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៤ បានកើតឡើង​ចំនួន៣៥​លើក យប់១៥​លើក, បណ្តាល​អោយ​មនុស្ស​ស្លាប់​ចំនួន១៤​នាក់ (ស្រី​២នាក់) របួសធ្ងន់ ៣២នាក់ (ស្រី១០​នាក់) និង​របួសស្រាល​៣៤នាក់ (ស្រី០៧​នាក់)។

រូបភាព សហការី

រូបភាព សហការី

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃអគ្គស្នង​ការដ្ឋាន​នគរបាើល​ជាតិបាន​ឲ្យដឹងថា​ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង ៣៥លើក​នេះ បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ៦០គ្រឿង ក្នុងនោះ​មានម៉ូតូ ៤១គ្រឿង, រថយន្ត​ធុនតូច ១១គ្រឿង, រថយន្ត​ធុនធំ០៤​គ្រឿង, យានផ្សេង​ៗ០៤គ្រឿង និង​អ្នក​ថ្មើរជើង ០១នាក់ ។

ចំពោះ​មូលហេតុ ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្មើសល្បឿន ០៩លើក, មិនគោរព​សិទ្ធ ០៥លើក, បត់គ្រោះ​ថ្នាក់០៤​លើក, មនុស្សដើរ​ឆ្លងផ្លូវ១​លើក និងស្រវឹង​០៦លើក, មិនប្រកាន់​ស្តាំ០១​លើក, ប្រជែង​គ្រោះថ្នាក់​០៧លើក, កត្តាយាន​យន្ត០១​លើក, ធ្លាក់គ្រឿង​ចក្រសង្គត់​០១លើក ។ ក្នុងនោះ​អ្នកជិះម៉ូតូ​គ្រោះថ្នាក់​ដោយមិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​៥៨នាក់ (យប់​២៨នាក់) ។

យានយន្ត​ដែលបង្ក​ហេតុមាន ម៉ូតូ១៧​លើក, រថយន្តតូច​១២លើក, រថយន្តធំ​០៤លើក, យានផ្សេងៗ​១លើក និងអ្នក​ថ្មើរជើង​១លើក ហើយគ្រោះថ្នាក់​លើ​ផ្លូវជាតិ​ចំនួន២២​លើក និង​គ្រោះថ្នាក់​ផ្លវខេត្តក្រុង​ចំនួន១៣​លើក៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative