អុំទូក​ថ្ងៃទី១ មាន​អ្នក​ខ្យល់​ចាប់​វិល​មុខ របួស​ចូល​ពិនិត្យ និង​ព្យាបាល​​តាម​តង់​ចំនួន​១២៥០​នាក់

ប្រជាពលរដ្ឋ​ចំនួន​១២៥០​នាក់ បានរង​របួស ខ្យល់គរ និង​វិលមុខ នៅថ្ងៃ​ទី១នៃ​ការប្រារព​ពិធីបុណ្យ​អុំទូក អកអំបុក និងសំពះ​ព្រះខែ ដែលបាន​និងកំពុង​ប្រព្រឹត្តទៅ​យ៉ាងសប្បាយ​រីករាយនេះ។

រូបភាព គេហទំព័រ​សុខភាព​កម្ពុជា

រូបភាព គេហទំព័រ​សុខភាព​កម្ពុជា

លោកវេជ្ជបណ្ឌិត សុខ សុគន្ឋ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បានមាន​ប្រសាសន៍​ឲ្យគេហទំព័រ​សុខភាពកម្ពុជា ដឹងនៅ​ព្រឹកថ្ងៃ​ទី៦ វិច្ឆិកា​នេះថា នៅថ្ងៃទី១​នៃការប្រារព​ពិធីបុណ្យ​អុំទូក អកអំបុក និងសំពះ​ព្រះខែ មានប្រជា​ពលរដ្ឋ​ចំនួន​១២៥០​នាក់ ក្នុងនោះ​អ្នករងរបួស​ធ្ងន់ជាងគេ​ដួលបែក​ក្បាល​២នាក់។ លោក​បន្តថា ក្រុមគ្រូពេទ្យ​មាននៅតាម​គោលដៅ​សរុប១០​ទីតំាង មានថយន្ត Ambulance ៣១គ្រឿង បុគ្គលិក​សុខាភិបាល​ចូលរួម​សង្រ្គោះ​៥៩៧នាក់ ក្រុមគ្រូពេទ្យ​ចល័ត១០​ក្រុម មាន​៥០នាក់ ក្រុមអប់រំ​ផ្សព្វផ្សាយ​អនាម័យ​ចំណីអាហារ​៩នាក់ មួយក្រុម៣​នាក់ មាន៣ក្រុម ក្រុមផ្សព្វផ្សាយ​ទប់ស្កាត់​ជំងឺអេដស៍​១០នាក់។

សូមអានបន្ថែម ទីតាំង​សេវាសុខភាព​ចំនួន១២​កន្លែង សម្រាប់​អ្នកមាន​បញ្ហា​សុខភាព​នៅថ្ងៃ​បុណ្យ​អុំទូក

លោកបន្តថា ថៃ្ងទី៤ វិច្ចិកា ដែលជា​ថ្ងៃមុនការ​ចាប់ផ្តើម​ប្រារព​ពិធីមួយថ្ងៃ​ ក្រុមគ្រូពេទ្យ​ចល័ត និង​គ្រូពេទ្យ​ប្រចាំការ​នៅតាម​ប៉ុស្ត៍និមួយៗ បានពិនិត្យ​ជំងឺ​បាន​​១០០៧​នាក់ ក្នុងនោះ​កាប់គ្នា​របួស១នាក់ លង់ទឹក​១នាក់​ជាកីឡាករ​អុំទូក​បញ្ចូនទៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ ប៉ុន្តែគ្មាន​អ្នកសា្លប់​នោះទេ។ លោកបន្តថា ក្រៅពីក្រុម​គ្រូពេទ្យ​របស់​ក្រសួងសុខាភិបាល និង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញក៏​មានការ​ចូលរួមពី​យុវជន​ស្ម័គ្រចិត្ត​កាកបាទ​ក្រហម រាជធានី​មាន១០​កន្លែង ១កន្លែង​៤នាក់​ដើម្បី​សង្រ្គោះ និង​មានរថយន្ត​សង្រ្គោះ​របស់​មន្ទីរពេទ្យ​ង-៧០ ៤គ្រឿង​ចូលរួម​ផងដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative