គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥វិច្ឆិកា បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១១​នាក់ និង​របួស​១១​នាក់

យោងតាម​របាយការណ៍​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃអគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិបាន​ឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​កាលពីថ្ងៃ​ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៤ បានកើត​ឡើង ចំនួន ១៤លើក (យប់ ០៤លើក), បណ្តាល​ឲ្យមនុស្ស​ស្លាប់ ១១នាក់ (ស្រី ០២នាក់) របួសធ្ងន់ ៦នាក់ (ស្រី ម្នាក់) និង​របួស​ស្រាល ០៥នាក់ (ស្រី ម្នាក់) ។

រូបភាព សហការី

រូបភាព សហការី

ក្នុងគ្រោះថ្នាក់​ចរាចរណ៍ ទាំង១២​លើកនេះ បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ២២គ្រឿង ក្នុងនោះ​មានម៉ូតូ ១៥គ្រឿង, រថយន្ត​ធុនតូច ០៤គ្រឿង, រថយន្ត​ធុនធំ ០១គ្រឿង, យានផ្សេងៗ ០២គ្រឿង និងអ្នក​ថ្មើរជើងម្នាក់ ។

ចំពោះមូលហេតុ ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្មើស​ល្បឿន ០៨លើក, មិន​គោរពសិទ្ធ ០១លើក, បត់​គ្រោះថ្នាក់ ០៣លើក, ស្រវឹង ០១លើក និង​មនុស្ស​រត់ឆ្លងផ្លូវ ០១លើក ក្នុងនោះ អ្នកជិះ​ម៉ូតូគ្រោះថ្នាក់ ដោយមិន​បានពាក់​មួកសុវត្ថិភាព ចំនួន ១៩នាក់ (យប់ ០៥នាក់)៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative