គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៤វិច្ឆិកា បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ និង​រង​របួស​២៣​នាក់

គ្រោះថ្នាក់​ចរាចរណ៍​នៅទូទាំង​ប្រទេស​កាលពីថ្ងៃ​ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៤ បានកើត​ឡើងចំនួន​១២លើក យប់​០៥លើក, បណ្តាល​អោយមនុស្ស​ស្លាប់ចំនួន​៥នាក់ (ស្រី១​នាក់) របួសធ្ងន់​៩នាក់ (ស្រីម្នាក់) និង​របួសស្រាល​១៤នាក់ (ស្រី២​នាក់)។

រូបភាព សហការី

រូបភាព សហការី

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃអគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិបាន​ឲ្យដឹងថា​ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២លើក​នេះ បានបង្ក​ឲ្យខូច​ខាតយាន​យន្តសរុប ១៨គ្រឿង ក្នុងនោះ​មានម៉ូតូ ១១គ្រឿង, រថយន្ត​ធុនតូច ០៣គ្រឿង, រថយន្ត​ធុនធំ​០៣គ្រឿង, យានផ្សេងៗ​១គ្រឿង និងអ្នក​ថ្មើរជើង ០១នាក់។ មូលហេតុ ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្មើសល្បឿន ០៥លើក, មិនគោរព​សិទ្ធ ០៣លើក, មិនប្រកាន់​ស្តាំ១លើក បត់គ្រោះថ្នាក់​២លើក និងបើក​ងងុយដេក ០១លើក ។ ក្នុងនោះ​អ្នកជិះម៉ូតូ​គ្រោះថ្នាក់​ដោយមិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន១៣​នាក់ (យប់​០៤នាក់)។

ចំពោះ​រថយន្ត​ដែលត្រូវ​បានផាក​ពិន័យនៅ​អង្គភាព​ប្រចាំថ្ងៃ​ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៤​នេះ សរុប​ចំនួន ៦៣៤គ្រឿង ក្នុងនោះ​រួមមាន រថយន្ត​ទេសចរណ៍​គ្រូសារ ៥៦គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ២៦៦​គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនតូច ៦០ គ្រឿង, រថយន្តដឹក​ទំនិញធុន​ធំចំនួន ២៥២គ្រឿង ។ រថយន្ត​ទាំងអស់​ត្រូវបានបង់​ប្រាក់ពិន័យ​រួចនៅ​អធិការដ្ឋាន​នគរបាល ស្រុកចំនួន ១២២​គ្រឿង ស្នងការដ្ឋាន​នគរបាលខេត្ត ៤៦០គ្រឿង និងនៅ​នាយកដ្ឋាន​សណ្តាប់​ធ្នាប់៥២​គ្រឿង៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative