សាលា​ក្រុង​ដាក់​ពង្រាយ​បង្គន់​អនាម័យ​ជាង​២០០ ពេល​បុណ្យ​អ៊ុំទូក

សាលារាជធានី​ភ្នំពេញ​នឹងតំលើង​បង្គន់​សាធារណៈ​ចំនួន២១១​កន្លែងតាម​ទីតាំង​ចំនួន​២៩ នៅទូទាំង​តំបន់ជុំវិញ​ដែលរៀបចំ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប អកអំបុក និង​សំពះ​ព្រះខែដើម្បី​ថែរក្សា​អនាម័យ​ និង​បរិស្ថាន​ឲ្យបាន​ល្អស្អាត។

រូបភាព សហការី

រូបភាព សហការី

យោងតាម​សេចក្តី​ប្រកាស់​ពត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ​កាលពី​ពេលថ្មីៗ​នេះបានឲ្យ​ដឹងថាទី​តាំងបង្គន់​សាធារណៈ ទាំង២៩​ទីតាំងនោះ​ មាន

១-សួនវត្ត​បទុមវតី មុខរដ្ឋសភា​ចាស់ ៩បង្គន់

២-សួនវត្ត​បទុមវតី​ខាងលិច​ស្តូបកម្ពុជា-​វៀតណាម ៩បង្គន់៣-​សួនកុមារ​វត្តបទុម​វតី ២បង្គន់

៤-សួនមុខវត្ត​បទុមវតី ៩បង្គន់

៥-សួនសម្តេច​ហ៊ុន សែន (ទទឹង​ថ្ងៃ) ៨បង្គន់

៦-សួនសម្តេច​ហ៊ុន សែន (បណ្តោយថ្ងៃ) ៤បង្គន់

៧-សួនខាងត្បូង​ក្រុមសម្តេចឪ ២បង្គន់

៨-សួនវិមាន​ឯករាជ្យ​នាគបាញ់​ទឹក ៤បង្គន់

៩-សួន​ភិរម្យ​ភាសាអ៊ូ ៦បង្គន់

១០-ក្នុង​បរិវេណ​រណសិរ្ស​២បង្គន់

១១-ចិព្ចើាម​ថ្នល់មុខ​​របង​រណសិរ្ស ៨បង្គន់

១២-របង​សាល​ចតុមុខ ២បង្គន់

១៣-សួនវាល​មេរុហ៍​ចំនួន ៦បង្គន់

១៤សួន​តេជោ​មាសតេ ជោយ៉ត ៦បង្គន់

១៥-សួន​ផ្សារចាស់. ២បង្គន់

១៦-បរិវេណ​ផ្សាររាត្រី. ៤បង្គន់

១៧-សួន​មុខ CDC ៤បង្គន់

១៨-ជាប់​របង​ខាងជើង CDC ២បង្គន់

១៩-សួន​វត្តភ្នំ​ចំនួន. ៤បង្គន់

២០-សួន​មុខស្ថាន​ទូតបារាំង ២បង្គន់

២១-សួន​សូគីមិុច​ឫស្សីកែវ​២បង្គន់

២២-កំពង់ផែ​ភ្នំពេញ. ១០បង្គន់

២៣-ទី​បញ្ជាការ​សន្តិសុខ ៤បង្គន់

២៤-វត្ត​ប្រជុំសាគរ ២០បង្គន់

២៥-វត្ត​ពោធិយ៉ារ៉ាម ២០បង្គន់

២៦-សាលា​ជ្រោយចង្វារ ១៥​បង្គន់

២៧-ខាង​ជើងស្ពាន​ជ្រោយចង្វារ ១៥បង្គន់

២៨-ដីឡូតិ៍​ខាងជើង​សាលា​សង្កាត់​ជ្រោយចង្វា ២០បង្គន់និង

២៩-ទីធ្លា​ខាងជើង​ពីឡាទូស្ស ១០បង្គន់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative