បេក្ខជន​ប្រលងជាប់​បាក់ឌុប​លើកទី២​ជាប់តែ​១៧.៩៤​ភាគរយ

យោងតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​អប់រំបាន​ឲ្យដឹងថា បេក្ខជន​ចូលរួម​ប្រលង​សញ្ញាបត្រមធ្យម​សិក្សាទុតយភូមិ​លើកទី២នេះ​ជាប់តែ​ចំនួន​១៧.៩៤​ភាគរយ​ប៉ុណ្ណោះ។

រូបភាព សហការី

រូបភាព សហការី

យោងតាម​សេចក្តី​ប្រកាស​ព៌តមាន​របស់​ក្រសួងអប់រំ យុវជននិង​កីទ្បាបាន​ឲ្យដឹង​កាលពីថ្ងៃ​ទី៣១ តុលា​នេះថា បេក្ខជន​ដែលប្រឡង​ជាប់លើក​ទី២នេះ មាន​ចំនួន​១០.៨៧១​នាក់ ស្មើនឹង​១៧,៩៤​ភាគរយ​នៃបេក្ខជន ដែលមាន​វត្តមាន​ត្រូវចូលរួម​ប្រឡង​ចំនួន​៦០.៦១១ នាក់។ បេក្ខជន​ដែលទទួល​បាននិទ្ទេស​C មានម្នាក់ និទ្ទេស D បេក្ខ​ជនដែលមាន​ចំនួន៥៥នាក់ និងនិទ្ទេស​Eមានចំនួន​១០.៨១៥ នាក់។ ការប្រកាស​លទ្ធផលនៃ​ការប្រឡង​បាក់ឌុប​លើកទី២​សម្រាប់​​មណ្ឌល​ភ្នំពេញ និង មណ្ឌលខេត្ត​កណ្តាលបាន​ប្រកាស​នៅថ្ងៃ​ទី៣១ ខែតុលា និងសម្រាប់​ខេត្តដទៃទៀត នឹងប្រកាស​នៅថ្ងៃទី១ ខែវិចិ្ឆកា ឆ្នាំ២០១៤។
លទ្ធ​ផល​ប្រលងបាក់ឌុប​លើកទី២ ត្រូវបាន​ក្រសួងអប់រំ​ផ្សព្វផ្សាយ​តាមហ្វេសប៊ុក និងបិទ​តាមសាលារៀន ដែលជា​មណ្ឌល​ប្រឡង​ផងដែរ។

លោកបណ្ឌិត ហង់ ជួនណារ៉ុន បានមាន​ប្រសាសន៍ប្រាប់​ក្រុមអ្នកកាសែត​ឲ្យដឹងនៅ​សណ្ឋាគារ​ភ្នំពេញ​នាព្រឹកថ្ងៃ​ទី៣០ តុលា​កន្លង​មកថា ដោយសារ​តែដំណើរ​ការកំណែ​បានចប់មុន​កាលបរិច្ឆេទ និង​ដំណើរការ​វាយចូល​ក្នុងកុំព្យូទ័រ​ចប់មុនកាល​កំណត់ ទើបក្រសួង​សម្រេច​ប្រកាស​លទ្ឋផល​នៅថ្ងៃ​ទី៣១ តុលាសម្រាប់​រាជធានីភ្នំពេញ និងខេត្ត​កណ្តាល និងថ្ងៃទី១ វិច្ឆិកា​សម្រាប់​បណ្តាខេត្ត​ទាំង២៣ទៀត ដែលកាល​ពីមុនក្រសួង​គ្រោងប្រកាស​លទ្ឋផល​នៅថ្ងៃ​ទី៣ និងទី៤ វិច្ឆិកា​ខាងមុខ។ លោកបន្ត​ថា រហូតមក​ទល់ពេលនេះក្រសួងមិន​ទាន់ដឹងថា សិស្សទាំង​នោះជាប់​ប៉ុន្មានភាគ​រយនោះទេ ទាល់តែ​ដល់ថ្ងៃទី​៣១ ទើបក្រសួង​នឹងចេញការ​ប្រកាស​ព៌តមាន​ជាផ្លូវការ។

លោកបន្តថា “ចំនួន​សិស្សប្រលង​ជាប់បាក់ឌុប​លើកទី២ ជាប់តិចជាង​សិស្សប្រលង​លើកទី១ និងប្រហែល​ជាមិនមាន​អ្នកជាប់​និទ្ទេសA​នោះទេ ”។ លោក​បន្ថែមថា “តាមរយៈការ​បំប៉នសិស្ស​រយៈពេលជាង​១ខែមុនការ​ប្រលងនេះ គឺយើងបាន​ជួយសិស្ស​អាចទទួលបាន​ពិន្ទុល្អ​ប្រសើរ​ជាងមុន និងជួយ​ដល់​សិស្ស​ដែលខិតខំ​រៀនសូត្រ ហើយការផ្តល់​ពិន្ទុដើម្បី​ជាប់ក្នុងការ​ប្រលងនេះ នៅតែរក្សា​ស្តង់ដាដូច​ការប្រលង​លើកទី១ ”។ លោកបណ្ឌិត ហង់ ជួន ណារ៉ុនបានឲ្យ​ដឹងថា អ្នកធ្លាក់ពី​ការប្រលង​លើកទី១មានជាង​​៦០០០០​នាក់ ហើយអ្នកចូល​ប្រលងលើក​ទី២នេះមាន​ជាង៦០០០០
នាក់​តិចតួច និងមាន​សិស្សានុសិស្ស​អវត្តមាន​ជាង៧០០០​នាក់៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative