គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៣០តុលា បណ្តាល​ឲ្យមនុស្ស​ស្លាប់៨​នាក់ និងរង​របួស​១៩​នាក់

យោងតាម​របាយការណ៍​របស់នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃអគ្គស្នង​ការដ្ឋាន​នគរបាលជាតិ​បានឲ្យដឹង​ថាគ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​កាលពីថ្ងៃ​ទី៣០ ខែតុលា ឆ្នាំ២០១៤ បានកើត​ឡើងចំនួន​១៣លើក យប់៨​លើក, បណ្តាល​អោយមនុស្ស​ស្លាប់​ចំនួន០៨​នាក់ (ប្រុស) របួសធ្ងន់ ០៩នាក់ (ស្រី០១​នាក់) និងរបួស​ស្រាល១០​នាក់ (ស្រី៥​នាក់)។

រូពភាព សហការី

រូពភាព សហការី

ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៣​លើកនេះ បានបង្កឲ្យ​ខូចខាត​យានយន្ត​សរុប ១៩គ្រឿង ក្នុងនោះមាន​ម៉ូតូ១៦​គ្រឿង, រថយន្ត​ធុនតូច​០១គ្រឿង, រថយន្ត​ធុន​ធំ០១គ្រឿង, យានផ្សេង​០១គ្រឿង និងអ្នកថ្មើរ​ជើង៣នាក់។ មូលហេតុ ដែលបណ្តាល​ឲ្យមានគ្រោះ​ថ្នាក់ គឺល្មើស​ល្បឿន ០៨លើក, មិនគោរព​សិទ្ធ ០៣លើក, ប្រជែង​គ្រោះថ្នាក​១លើក និងស្រវឹង​១លើក ។ ក្នុងនោះ ជិះម៉ូតូ​គ្រោះថ្នាក់​ដោយមិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន២២​នាក់ (យប់​១៣នាក់)។

ចំពោះរថយន្ត​ដែលត្រូវបាន​ផាកពិន័យ​នៅអង្គភាព​ប្រចាំថ្ងៃ​ទី៣០ ខែតុលា ឆ្នាំ២០១៤​នេះ សរុប​ចំនួន ៦៤៣គ្រឿង ក្នុងនោះ​រួមមាន រថយន្ត​ទេសចរណ៍​គ្រូសារ ៦០គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច៣២៦​គ្រឿង, រថយន្តដឹក​ដំណើរធុនធំ​១៤គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនតូច៤២ គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនធំ​ចំនួន ២០១គ្រឿង ។ រថយន្ត​ទាំងអស់ត្រូវ​បានបង់ប្រាក់​ពិន័យរួច នៅអធិការដ្ឋាន​នគរបាល ស្រុកចំនួន ៥៥គ្រឿង ស្នងការដ្ឋាន​នគរបាល​ខេត្ត ៥៨៨​គ្រឿង៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative