គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៩តុលា បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦នាក់ និង​រង​របួស​១២​នាក់

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤​នេះមាន​គ្រោះថ្នាក់​ចរាចរណ៍​នៅទូទាំង​ប្រទេស​ចំនួន០៨​លើក យប់២​លើក, បណ្តាលអោយ​មនុស្សស្លាប់​ចំនួន០៦​នាក់ (ស្រី៤​នាក់) របួសធ្ងន់ ០៨នាក់ (ស្រី០១​នាក់) និង​របួសស្រាល​០៤នាក់ (ស្រី១​នាក់)។

រូបភាព សហការី

រូបភាព សហការី

យោងតាមការ​ឲ្យដឹងពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃអគ្គស្នង​ការដ្ឋាន​នគរបាលជាតិ​បានឲ្យ​ដឹងថា ក្នុងគ្រោះថ្នាក់​ចរាចរណ៍ទាំង ០៨លើក​នេះ បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ១៩គ្រឿង ក្នុងនោះ​មានម៉ូតូ ០៨គ្រឿង, រថយន្ត​ធុនតូច ០៤គ្រឿង, រថយន្ត​ធុនធំ០២​គ្រឿង, យានផ្សេង​០៣គ្រឿង និងអ្នក​ថ្មើរជើង​២នាក់។ មូលហេតុ ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្មើស​ល្បឿន ០៥លើក, មិនគោរព​សិទ្ធ ០២លើក, ប្រជែង​គ្រោះថ្នាក​១លើក ។ ក្នុងនោះ​ជិះម៉ូតូ​គ្រោះថ្នាក់​ដោយមិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​១០នាក់ (យប់​០៤នាក់)។

ចំពោះរថយន្ត​ដែលត្រូវ​បានផាក​ពិន័យនៅ​អង្គភាព​ប្រចាំថ្ងៃ​ទី២៩ ខែតុលា ឆ្នាំ២០១៤​នេះ សរុប​ចំនួន ៨៣២​គ្រឿង ក្នុងនោះ​រួមមាន រថយន្ត​ទេសចរណ៍​គ្រូសារ ៥២គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ៤៧២​គ្រឿង, រថយន្តដឹក​ដំណើរ​ធុនធំ​២៣គ្រឿង, រថយន្តដឹក​ទំនិញ​ធុនតូច ៣២ គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនធំ​ចំនួន ២៥៣គ្រឿង ។ រថយន្តទាំងអស់​ត្រូវបានបង់​ប្រាក់ពិន័យ​រួចនៅ​អធិការដ្ឋាន​នគរបាល ស្រុកចំនួន ១៥០គ្រឿង ស្នងការដ្ឋាន​នគរបាលខេត្ត ៦២៦គ្រឿង និងនៅ​នាយកដ្ឋាន​សណ្តាប់ធ្នាប់​៥៦គ្រឿង៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative