គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៨តុលា បណ្តាល​ឲ្យមនុស្ស​ស្លាប់​៤នាក់ និង​រង​របួស​១២​នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​នៅថ្ងៃ​ទី២៨ ខែតុលា ឆ្នាំ២០១៤ បានកើត​ឡើងចំនួន​០៨លើក (យប់ ០៣លើក), បណ្តាលឲ្យ​មានមនុស្ស​ស្លាប់ ០៤នាក់ (ប្រុស) រងរបួស​ធ្ងន់ ០៤នាក់ (ប្រុស) និងរង​របួសស្រាល ០៨នាក់ (ប្រុស) ។

រូបភាព សហការី

រូបភាព សហការី

យោងតាម​ការឲ្យដឹង​ពីនាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃអគ្គស្នង​ការដ្ឋាន​នគរបាលជាតិ​បានឲ្យ​ដឹងថា ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង ០៨លើក បានបង្កឲ្យ​ខូចខាត​យានយន្ត​សរុប ១០គ្រឿង ក្នុងនោះ ម៉ូតូ០៧​គ្រឿង, រថយន្ត​ធុនតូច ០៣គ្រឿង និងអ្នក​ថ្មើរជើង ០២នាក់ ។ ប្រភព​ខាងលើ ឲ្យដឹង​បន្តទៀតថា មូលហេតុ​ដែលបណ្តាល​ឲ្យមានគ្រោះ​ថ្នាក់ គឺបណ្តាល​មកពី​កត្តាល្បឿន ០១លើក, មិនគោរព​សិទ្ធ ០១លើក, មិន​ប្រកាន់ស្តាំ ០១លើក, បត់គ្រោះ​ថ្នាក់ ០១លើក, ស្រវឹង ០១លើក, បញ្ហា​សុខភាព ០១លើក, កត្តាផ្លូវ ០១ និងក្មេង​រត់ឆ្លងផ្លូវ ០១លើក ក្នុងនោះ​ជិះម៉ូតូ​គ្រោះថ្នាក់​មិនពាក់មួក​សុវត្ថិភាព ០៨នាក់ (យប់ ០៧នាក់) ។

ចំពោះរថយន្ត ដែលទទួល​រងការផាក​ពិន័យ នៅអង្គភាព នាថ្ងៃទី​២៨ ខែតុលា ឆ្នាំ២០១៤​នេះ មានចំនួន ៧៣២គ្រឿង គឺរថយន្ត​ទេសចរណ៍​គ្រួសារ ៧៩​គ្រឿង, រថយន្តដឹក​អ្នកដំណើរ​ធុនតូច ២៩៨គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនតូច ១៥៥គ្រឿង, រថយន្តដឹក​អ្នកដំណើរ​ធុនធំ ១៤គ្រឿង និងរថយន្ត​ដឹកទំនិញ​ធុនធំ ១៨៦គ្រឿង ។ រថយន្តទាំងអស់​ខាងលើ បានបង់ប្រាក់​ពិន័យ​រួចរាល់ នៅស្នងការ​ដ្ឋាននគរបាល​ខេត្ត ៦៩៤គ្រឿង និងនៅ​អធិការដ្ឋាន​នគរបាលស្រុក ៣៨គ្រឿង៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative