អង្គការ​អភិរក្ស​សមុទ្រ​ប្រារព្វ​ទិវាអន្តរជាតិ​សម្អាត​ឆ្នេរ​សមុទ្រ​លើកទី​២៨​នៅ​ឆ្នេរ​ខេត្ត​កែប

អង្គការអភិរក្ស​សហការ​ជាមួយ​ក្រុមហ៊ុន​កូកាកូឡា និងក្រសួង​ទេសចរណ៍​បានប្រារព្វ​ទិវាអន្តរជាតិ​សម្អាតឆ្នេរ​សមុទ្រលើក​ទី២៨នៅ​ឆ្នេរខេត្តកែប​ដើម្បី​ប្រមូល​សម្រាម និងកំទេច​កំទីពីឆ្នេរ​ឲ្យមាន​សោភណ្ឌភាព​ស្រស់បំព្រង​​ថែមទៀត។

រូបភាព សហការី

រូបភាព សហការី

កាលពីឆ្នាំ​មុនមានអ្នកស្ម័គ្រ​ចិត្តចំនួន​300 នាក់ នៅក្នុង​ប្រទេស​កម្ពុជាបាន​ប្រមូលសម្រាម​ពីឆ្នេរទាំង​បួននៅក្នុង​ខេត្តព្រះសីហនុ។ ក្នុងឆ្នាំនេះ ក្រុមហ៊ុន កូកា-កូឡា និងដោយ​មានការគាំទ្រ​ពីក្រសួង​ទេសចរណ៍​បានប្រមូល​ផ្តុំ អ្នកស្ម័គ្រចិត្ត​ចំនួន 315 នាក់ ដើម្បីទៅ​ជួយសំអាត​ឆេ្នរកែប និង​ដាំកូនឈើ​ចំនួន 200 ដើម ដើម្បីលើក​កំពស់ស្មារតី​ដល់អ្នករស់​នៅក្នុង​សហគមន៍​អំពីសារៈ​សំខាន់នៃ​ការមាន​ស្អាតឆ្នេរ និងការ​អប់រំជា​សាធារណៈ ដើម្បីផ្លាស់ប្តូរ​ឥរិយាបថ​ដែលបង្ក​អោយមាន​ការបំពុល។

លោក Nicholas Mallos នាយកអភិរក្ស​សមុទ្រកម្មវិធី​សមុទ្រ​គ្មាន​សម្រាម បានមាន​ប្រសាសន៍ថា «យើងសូម​ថ្លែងអំណរ​គុណចំពោះ​ការគាំទ្រ​របស់​ក្រុមហ៊ុន​កូកា-កូឡា និងនិយោជិត​ស្ម័គ្រចិត្ត 125 ពាន់ ក្នុងទិវា​សម្អាតឆ្នេរ​អន្ដរជាតិក្នុង​រយៈពេលប្រាំ​ឆ្នាំចុងក្រោយ​នេះនៅទូទាំង​ពិភពលោក»។ លោក​បានបន្ត​ថា – វាពិតជា​មានសារៈ​សំខាន់ណាស់​ក្នុងការអប់រំ សម្រាប់កិច្ច​ខិតខំប្រឹង​ប្រែងរបស់​យើង ក៏ដូចជា​ការកំណត់​នូវកំទេច​កំទីសម្រាម និងការរៀបចំ​គោលនយោបាយ​បញ្ហាសម្រាម​នៅសមុទ្រ»។

រូបភាព សហការី

រូបភាព សហការី

ចាប់តាំង​ពីឆ្នាំ 1995 កូកា-កូឡា បានរក្សា​ទំនាក់ទំនង​ភាពជាដៃ​គូជាមួយ​អង្គការ​អភិរក្ស​សមុទ្របាន​យ៉ាងល្អ។ នៅឆ្នាំ 2011 ក្រុមហ៊ុននេះ​សហការ​ជាមួយ​អង្គការអភិរក្ស​សមុទ្រក្នុង​ការចាប់ផ្តើម​សម្ពន្ធ័​សមុទ្រ​ដែលគ្មាន​សម្រាម (Trash Free Seas Alliance®) ។ សមាជិក​ចំរុះនៃសម្ព័ន្ធ​នេះមាន​ដូចជា ក្រុមហ៊ុន​ឯកជន អង្គការ​មិនមែន​រដ្ឋាភិបាល ស្ថាប័ន​វិទ្យាសាស្ត្រ និង​សហគមន៍ ចូលរួម​ការប្តេជ្ញា​ចិត្ត ដើម្បីជំរុញ​គំនិតច្នៃ​ប្រឌិតថ្មី និងសកម្មភាព ដើម្បីយល់​ដឹងអំពី​មូលហេតុនៃ​កំទេចកំទី​សមុទ្រ និង​ធ្វើការ ដើម្បីលុប​បំបាត់​សំរាម​សមុទ្រ។

លោក Paul Popelier, នាយក​គ្រប់គ្រង​ទូទៅនៃ​ក្រុមហ៊ុន កូកា-កូឡា កម្ពុជា​បានឲ្យ​ដឹងដែរថា «នៅក្រុម​ហ៊ុន កូកា-កូឡា ការប្តេជ្ញា​ធ្វើឱ្យវិជ្ជមាន​មួយយូរ​អង្វែង និង​ភាពខុសគ្នា​នៅគ្រប់ទី​កន្លែង​អាជីវកម្ម របស់យើង» ។ «យើងជឿថា​ការការពារ​ផ្លូវទឹក​ចាប់ផ្តើម​ជាមួយនឹង​ការទទួលខុស​ត្រូវផ្ទាល់ខ្លួន និងតាម​រយៈការងារ​ស្ម័គ្រចិត្ត របស់​សហការី​រាប់ពាន់ កូកា-កូឡា នៅទូទាំង​ពិភពលោក​សម្រាប់ការ​សំអាតឆ្នេរ​អន្តរជាតិ កិច្ចខិតខំ​ប្រឹងប្រែង រួមរបស់​យើងក្នុង​ការជួយលើក​កំពស់ការ​យល់ដឹង ការការពារ​ដែលជាកន្លែង​ដែល​កំទេចកំទី​សមុទ្រដំបូង»៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative