គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៧តុលា បណ្តាល​ឲ្យមនុស្ស​ស្លាប់​៥​នាក់ និង​រង​របួស​៣២​នាក់

យោងតាម​ការឲ្យដឹង​ពីនាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃអគ្គស្នង​ការដ្ឋាន​នគរបាលជាតិ​បានឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​កាលពីថ្ងៃ​ទី២៧ ខែតុលា ឆ្នាំ២០១៤​បានកើតឡើង ចំនួន​២០លើក យប់៨​លើក, បណ្តាលអោយ​មនុស្សស្លាប់​ចំនួន០៥​នាក់ (ប្រុស) របួសធ្ងន់ ១៨នាក់ (ស្រី២នាក់) និង​របួស​ស្រាល​១៤នាក់ (ប្រុស)។

រូបភាព សហការី

រូបភាព សហការី

ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង ២០លើក​នេះ បានបង្កឲ្យ​ខូចខាត​យានយន្ត​សរុប ៣៦គ្រឿង ក្នុងនោះ​មានម៉ូតូ ២០គ្រឿង, រថយន្ត​ធុនតូច ០៩គ្រឿង, រថយន្ត​ធុនធំ ០៥គ្រឿង យានផ្សេងៗ ០២គ្រឿង និង​អ្នកថ្មើរ​ជើង១នាក់។ មូលហេតុ ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្មើសល្បឿន ០៩លើក, មិនគោរព​សិទ្ធ ០២លើក, មិនប្រកាន់​ស្តាំ០៤លើក, ប្រជែង​គ្រោះថ្នាក់ ០២លើក, បត់គ្រោះ​ថ្នាក់​០១លើក, ស្រវឹង ១លើក និង​កត្តាយាន​យន្ត០១​លើក ។ ក្នុងនោះ​ជិះម៉ូតូគ្រោះថ្នាក់​ដោយមិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន២៤​នាក់ (យប់​០៩​នាក់)។

ចំពោះរថយន្ត​ដែលត្រូវ​បានផាក​ពិន័យនៅ​អង្គភាព​ប្រចាំថ្ងៃ​ទី២៧ ខែតុលា ឆ្នាំ២០១៤​នេះ សរុប​ចំនួន ៥៩២គ្រឿង ក្នុងនោះ​រួមមាន រថយន្ត​ទេសចរណ៍​គ្រូសារ ៤៤គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ២៦១គ្រឿង, រថយន្តដឹក​ដំណើរធុន​ធំ១៣គ្រឿង, រថយន្តដឹក​ទំនិញ​ធុនតូច ១៤៥ គ្រឿង, រថយន្តដឹក​ទំនិញ​ធុនធំ​ចំនួន ១២៩គ្រឿង ។ រថយន្ត​ទាំងអស់​ត្រូវបានបង់​ប្រាក់ពិន័យ​រួចនៅ អធិការដ្ឋាន​នគរបាល ស្រុកចំនួន ០៧គ្រឿង ស្នងការដ្ឋាន​នគរបាល​ខេត្ត ៥៨៥គ្រឿង។

គួរបញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេសកាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ បានកើត​ឡើងចំនួន ០៦លើក ក្នុងនោះ យប់ ០៥លើក ពុំ​បណ្តាល​ឲ្យមាន​មនុស្សស្លាប់​នោះទេ ប៉ុន្តែរង​របួសធ្ងន់ ០៧នាក់ (ស្រី ម្នាក់) និងរង​របួសស្រាល ០៤នាក់ (ស្រី ម្នាក់) ។ គ្រោះថ្នាក់​ចរាចរណ៍ទាំង ០៦ លើក នេះ បានបង្កឲ្យ​មានការខូច​ខាតយានយន្ត សរុប ១២គ្រឿង ក្នុងនោះ​ម៉ូតូ ០៨គ្រឿង រថយន្ត​ធុនតូច ០៣គ្រឿង និងយាន​ផ្សេងៗ ០១គ្រឿង។ មូលហេតុ​ដែលបង្ក​ឲ្យកើតមាន​ករណីគ្រោះថ្នាក់​ចរាចរណ៍ គឺបណ្តាល​មកពី កត្តាល្បឿន ០១លើក មិនគោរព​សិទ្ធ ០១លើក មិនប្រកាន់​ស្តាំ ០១លើក ប្រជែង​គ្រោះថ្នាក់ ០២លើក និង​បត់​គ្រោះថ្នាក់ ០១លើក៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative