គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៤តុលា បណ្តាល​ឲ្យមនុស្ស​ស្លាប់​៨នាក់ និង​របួស​១៧​នាក់

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃអគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិបាន​ឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​កាលពីថ្ងៃ​ទី២៤ ខែតុលា ឆ្នាំ២០១៤ បានកើត​ឡើងចំនួន​១៣លើក យប់​០៨លើក, បណ្តាលអោយ​មនុស្សស្លាប់​ចំនួន០៨នាក់ ប្រុស) របួសធ្ងន់ ១៣នាក់ (ស្រី៤​នាក់ និងរបួស​ស្រាល៤​នាក់ (ស្រី១​នាក់)។

រូបភាព សហការី

រូបភាព សហការី

របាយការណ៍​ដដែលនោះ​បានឲ្យដឹង​ទៀតថា​ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង១៣​លើកនេះ បានបង្កឲ្យ​ខូចខាត​យានយន្ត​សរុប ២០គ្រឿង ក្នុងនោះ​មានម៉ូតូ ១២គ្រឿង, រថយន្ត​ធុនតូច ០៤គ្រឿង រថយន្ត​ធុនធំ៣គ្រឿង យានផ្សេងៗ​១គ្រឿង និងអ្នក​ថ្មើរជើង​២នាក់ ។

មូលហេតុ ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្មើស​ល្បឿន ០២លើក, ប្រជែង​គ្រោះថ្នាក់ ៥លើក មិនប្រកាន់​ស្តាំ១លើក បត់គ្រោះ​ថ្នាក់២​លើក. ស្រវឹង១​លើក. បើកបរ​ងងុយដេក​១លើក និង​មនុស្ស​ដើរឆ្លងផ្លូវ ១លើក។ ក្នុងនោះ ជិះម៉ូតូ​គ្រោះថ្នាក់​ដោយមិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន១០នាក់ (យប់០៥​នាក់)។

ចំពោះរថយន្ត​ដែលត្រូវ​បានផាក​ពិន័យ​នៅអង្គភាព​ប្រចាំថ្ងៃ​ទី២៤ ខែតុលា ឆ្នាំ២០១៤​នេះ សរុប​ចំនួន ៧០១គ្រឿង ក្នុងនោះ មានរថយន្ត​ទេសចរណ៍​គ្រូសារ ៧៣គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ៣៤០គ្រឿង, រថយន្តដឹក​អ្នកដំណើរ​ធុនធំ១០​គ្រឿង រថយន្តដឹក​ទំនិញ​ធុនតូច ១១៦គ្រឿង, រថយន្តដឹក​ទំនិញ​ធុនធំ ១៦២គ្រឿង ។

រថយន្តទាំងអស់​ត្រូវបានបង់​ប្រាក់ពិន័យ​រួចនៅ​អធិការដ្ឋាន​នគរបាល​ស្រុកចំនួន ១៦១ គ្រឿង ស្នងការដ្ឋាន​នគរបាលខេត្ត ៦៦៥ គ្រឿង និងនៅ​នាយក​ដ្ឋាន​សណ្តាប់ធ្នាប់ ៥៤០គ្រឿង៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative