រដ្ឋមន្ត្រី​សុខាភិបាល​ជួប​ពិភាក្សា​ការងារ​ជាមួយ​​នាយិកា UNFPA ប្រចាំ​នៅ​ញ៉ូវយ៉ក

នៅទីសី្តការ​ក្រសួង កាលពី​ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៤ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រី្ត​ក្រសួង​សុខាភិបាល បានអនុញ្ញាត​ឲ្យលោកស្រី កាតេ ជីម៉ល (Kate Gilmore) នាយិកា​អង្គការ UNFPA ប្រចាំនៅ​ទីក្រុង​ញ៉ូយ៉ក ចូលរួម​ពិភាក្សា​ការងារ លើវិស័យ​សុខាភិបាល​ក្នុងប្រទេស​កម្ពុជា ។

ជំនួប លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រី្ត​ក្រសួង​សុខាភិបាល និង UNFPA

ជំនួប លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រី្ត​ក្រសួង​សុខាភិបាល និង UNFPA

លោករដ្ឋមន្រី្ត​បានជម្រាប​ជូនភ្ញៀវថា វិស័យ​សុខាភិបាល​ក្នុងប្រទេស​កម្ពុជា ថ្មីៗនេះ ទទួលបាន​ពានរង្វាន់​ដំណោះស្រាយ​ឆ្នាំ២០១៤ ដែលផ្តល់​ដោយវិទ្យា​ស្ថាន​អាស់ស្ពែន ជាវិទ្យាស្ថាន​មួយដែល​មានលក្ខណះ​ស្តង់ដារ​អន្តរជាតិ ដែលទទួល​ស្គាល់ជា​ផ្លូវការ​នៅទីក្រុង​សឺណេវ ក្នុងសន្និបាត​របស់អង្គការ​សុខភាព​ពិភពលោក ។ ពានរង្វាន់នេះ បានផ្តល់​កិតិ្តយស​យ៉ាងធំធេង សម្រាប់​ប្រទេស​កម្ពុជា ដែលខិតខំ​ប្រឹងប្រែង​ស្តារ និង​កសាង​ប្រទេស​ឡើងវិញ ទទួលបាន​លទ្ធផល​ល្អប្រសើរ ក្នុងការកាត់​បន្ថយអត្រា​មរណះភាព​មាតា និងទារក នៅកម្ពុជា ហើយពាន​រង្វាន់ដែល​ទទួលបាននេះ ស្របពេល​ប្រទេស​កម្ពុជា កំពុង​តែ​បណ្តុះ​បណ្តាល​នូវធនធាន​មនុស្សផ្នែក​សុខាភិបាល​ផងដែរ ។ លោករដ្ឋមន្ត្រី​​បានបញ្ជាក់​ថា «ដោយសារ​មានការជួយ​ជ្រោមជ្រែង​ពីអង្គការ​ UNFPA នេះហើយ បានធ្វើឲ​ក្រសួង​សុខាភិបាល​សម្រេចបាន​ជោគជ័យ​ទៅលើការ​ទប់ស្កាត់​មរណៈភាព​របស់មាតា និងទារក​បានតាម​ផែនការ​​​គ្រោងទុក​របស់​ក្រសួង ហើយថែម​ទាំងទទួលបាន​ពានរង្វាន់​ពីអង្គការ​របស់​អន្តរជាតិ​ទៀតផង​សម្រាប់ឆ្នាំ​២០១៤នេះ»។

ជាការឆ្លើយតប លោកស្រី កាតេ ជីម៉ល បានមាន​ប្រសាសន៍ ថា អង្គការ​UNFPA និង​ក្រសួង​សុខាភិបាល​កម្ពុជា បានធ្វើកិច្ច​សហប្រតិបតិ្ត​ការរួមគ្នា​កន្លង​មក បានធ្វើឲ្យ​វិស័យ​សុខាភិបាល ទទួលបាន​ផ្លែផ្កា​ជាច្រើន សម្រាប់​ប្រជាពលរដ្ឋ​ដែលជាអ្នក​ទទួលបាន​សេវាព្យាបាល​ដ៏ល្អពិត​បា្រកដ ។ ក្នុងនោះ ប្រទេស​កម្ពុជា មានអត្រា​ការប្រើបា្រស់​មធ្យោបាយ​ពន្យាកំណើត​មានការ​កើនឡើង​ច្រើន ដែលធ្វើឲ្យ​ស្រី្តក្នុងវ័យ​បន្តពូជ​អាចជួយ​បំពេញតាម​សេចក្តី​ត្រូវការ​របស់ពួក​គាត់ ។ លោកស្រី​បានបន្តថា​កិច្ចសហ​ប្រតិបតិ្តការនេះ និង​ធ្វើឲ្យអត្រា​មរណះភាព​មាតា និងទារក រួចផុតពី​ការស្លាប់ ដោយគាំពារ​មាតា និងទារក​មានប្រសិទ្ធភាព​ខ្ពស់ ។ លោកស្រី​បន្តថា៖ «ពិសេសការ​ជួបពិភាក្សា​ការងារនា​ពេលនេះ គឺចង់ថ្លែង​អំណរគុណ​ដល់រាជ​រដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​សុខាភិបាល ដែលធ្វើឲ្យ​ជំនួយផ្តល់​ជូនកន្លងមក គឺចំ​ទិសដៅ ហើយធ្វើឲ្យ​អង្គការ​ងាយស្រួល​ក្នុងការ​សុំថវិកា​បន្តទៀត សម្រាប់​ជួយដល់​វិស័យ​សុខាភិបាល​ក្នុងប្រទេស​កម្ពុជាបាន ព្រោះថា បើសិនជាគ្មាន​ការប្តេជ្ញារ​ចិត្តរបស់​រាជរដ្ឋាភិបាល​កម្ពុជា និងគ្មាន​ការប្តេជ្ញារ​ចិត្តរបស់​មន្រី្តក្រសួង​សុខាភិបាល​នោះទេ ជំនួយនោះ​ពិតជាគ្មាន​បន្តទៀត​ឡើយ» ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative