គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២២តុលា បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២នាក់ និង​របួស​១៦​នាក់

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃអគ្គ​ស្នងការ​ដ្ឋាននគរបាល​ជាតិបាន​ឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​កាលពីថ្ងៃ​ទី២២ ខែតុលា ឆ្នាំ២០១៤ បានកើត​ឡើងចំនួន ០៧លើក (យប់ ០៣លើក), មានមនុស្ស​ស្លាប់ ០២នាក់ (ស្រី) និងមាន​មនុស្ស របួសធ្ងន់ ១០នាក់ (ស្រី ម្នាក់) និង របួស​ស្រាល ០៦នាក់ (ប្រុស) ។

រូបភាព សហការី

រូបភាព សហការី

ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង ០៧លើក បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ១៥គ្រឿង ក្នុងនោះ​ម៉ូតូ ១០គ្រឿង និង​រថយន្ត​ធុនតូច ០៥គ្រឿង ។ ប្រភព​ខាងលើ ឲ្យដឹងបន្ត​ទៀតថា មូលហេតុ​ដែលបណ្តាល​ឲ្យមានគ្រោះ​ថ្នាក់ គឺ ល្បឿន ០៤លើក, ប្រជែង​គ្រោះថ្នាក់ ០១លើក, កត្តា​យានយន្ត ០១លើក និង​បញ្ហា​សុខភាព ០១លើក ក្នុងនោះ​ជិះម៉ូតូគ្រោះថ្នាក់​មិនពាក់មួក ១០នាក់ (យប់ ០៥នាក់) ។

ចំពោះរថយន្ត​ដែលត្រូវ​ផាកពិន័យ នៅអង្គភាព​ប្រចាំថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤​នេះ សរុបចំនួន ៩៦៣គ្រឿង ក្នុងនោះ​មានរថយន្ត​ទេសចរណ៍​គ្រូសារ ១១៩គ្រឿង, រថយន្តដឹក​ដំណើរ​ធុនតូច ៤៣២គ្រឿង, រថយន្តដឹក​ទំនិញ​ធុនតូច ១៧១គ្រឿង, រថយន្តដឹក​ទំនិញ​ធុនធំ ២០គ្រឿង និងរថយន្ត​ដឹកទំនិញ​ធុនធំ ២២១គ្រឿង ។ រថយន្ត​ទាំងអស់ ត្រូវបានបង់​ប្រាក់ពិន័យ​រួច នៅអធិការដ្ឋាន​នគរបាលស្រុក ២៤៩គ្រឿង, ស្នងការដ្ឋាន​នគរបាល​ខេត្ត ៦៦៥គ្រឿង និងនៅ​នាយកដ្ឋាន​សណ្តាប់ធ្នាប់ ៤៩គ្រឿង៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative