កម្ពុជា​បណ្ដេញ​ជនបរទេស​រស់នៅ​ខុសច្បាប់​ជាង៥០០​នាក់ ឲ្យត្រឡប់​ទៅស្រុក​កំណើត​វិញ

ជនបរទេស​ជាង៥០០​នាក់ ដែល​ប្រព្រឹត្ត​បទល្មើស​នានា និងលួច​មករស់​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​បញ្ជូនចេញ​ឲ្យទៅ​ប្រទេស​កំណើត​របស់ខ្លួនវិញ​ជាបន្តបន្ទាប់ ក្នុងប្រតិបត្តិ​ការបង្ក្រាប​នៅទូទាំង​ប្រទេស​ចាប់ពី​ខែមេសា ដល់ខែ​តុលា ឆ្នាំ​២០១៤នេះ។

រូបភាព សហការី

រូបភាព សហការី

យោងតាម​របាយការណ៍​ស្តីពីលទ្ធផល​សហប្រតិបត្តិ​ការបង្ក្រាប​ជនបរទេស របស់អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​បានឲ្យ​ដឹងថា ចាប់ពី​ខែមេសា ដល់​ខែ​តុលា ឆ្នាំ​២០១៤នេះ អគ្គនាយដ្ឋាន​អន្តោប្រវេសន៍ បានសហការ​ចុះបង្ក្រាប​ជនបរទេស ដែលប្រព្រឹត្ត​បទល្មើស លួចឆ្លងដែន លួចស្នាក់​នៅ និងធ្វើការ​ដោយខុសច្បាប់ នៅក្នុងព្រះរាជា​ណាចក្រកម្ពុជា ហើយត្រូវ​បានអគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ បានធ្វើការ​បណ្ដេញ និងបញ្ជូន​ចេញឲ្យត្រឡប់​ទៅប្រទេស​កំណើតរបស់​ពួកគេវិញ សរុបចំនួន ៥០៤នាក់ ក្នុងនោះ​មានស្រី​១៤៤នាក់ ស្មើនឹង​២១សញ្ជាតិ។

របាយការណ៍​ដដែលនោះបានបន្តថា​ជនបរទេស​ទាំង២១​សញ្ជាតិ រួមមាន

១-ជនជាតិ​វៀតណាម ចំនួន៣៤៤នាក់ ស្រី១១៥នាក់,

២-ជនជាតិចិន ចំនួន៤១នាក់ ស្រី១៣នាក់,

៣-ជនជាតិចិនតៃវ៉ាន់ ចំនួន៥៧នាក់ ស្រី១០នាក់,

៤-ជនជាតិអាហ្គានីស្ថាន ចំនួន២នាក់,

៥-ជនជាតិអាល្លឺម៉ង់ ម្នាក់,

៦-ជនជាតិបារាំង ចំនួន៣នាក់,

៧-ជនជាតិឥណ្ឌា ម្នាក់,

៨-ជនជាតិកូរ៉េខាងត្បូង ចំនួន២នាក់,

៩-ជនជាតិឡាវ ម្នាក់,

១០-ជនជាតិនីហ្សេរីយ៉ា ចំនួន៩នាក់,

១១-ជនជាតិកូរ៉េខាងជើង ចំនួន១៦នាក់,

១២-ជនជាតិហ្វីលីពីន ចំនួន៩នាក់ ស្រី៦នាក់,

១៣-ជនជាតិអ៊ីតតាលី ម្នាក់,

១៤-ជនជាតិស្លូវិនា ម្នាក់,

១៥-ជនជាតិហ្គីនណេ ម្នាក់,

១៦-ជនជាតិសេរ៉ាឡេអូន ម្នាក់,

១៧-ជនជាតិអាមេរិក ម្នាក់,

១៨-ជនជាតិថៃ ចំនួន៥នាក់,

១៩-ជនជាតិជប៉ុន ម្នាក់,

២០-ជនជាតិអង់គ្លេស ម្នាក់, និង

២១-ជនជាតិរុស្ស៊ី ចំនួន៦នាក់។

ដោយឡែក ចំពោះជន​អន្តោប្រវេសន៍​វៀតណាម មករស់​នៅ និងធ្វើការ​ដោយខុស​ច្បាប់ ដែលត្រូវ​បណ្ដេញចេញ និង​បញ្ជូនចេញ ចំនួន​៣៤៤នាក់ ក្នុងនោះ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានបណ្ដេញ​ចេញចំនួន​៩៧នាក់ ស្រី៦នាក់ និងស្នងការ​ដ្ឋាន​នគរបាល​រាជធានី-ខេត្ត បញ្ជូនចេញ​ចំនួន ២៤៧នាក់ ដែលក្នុងនោះ រួមមាន ស្នងការដ្ឋាន​ខេត្តរតនគិរី បញ្ជូនចេញ​៣៤នាក់ ស្រី៦នាក់, ស្នងការដ្ឋាន​ខេត្តកែប បញ្ជូនចេញ​៨នាក់, ស្នងការដ្ឋាន​ខេត្តកំពង់ធំ បញ្ជូនចេញ១៣នាក់ ស្រីម្នាក់, ស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង ១៥នាក់ ស្រី៥នាក់, ស្នងការដ្ឋាន​ខេត្តកំពង់ចាម ម្នាក់ និង​ស្នងការដ្ឋាន​ខេត្តស្វាយរៀង បញ្ជូនចេញ​១៩៥នាក់ ស្រី៩៧នាក់៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative