ផ្លាស់ប្តូរ​អគ្គលេខា​ធិការ​អាជ្ញាធរ​មីន​កម្ពុជា

អាជ្ញាធរមីន​កម្ពុជា​បានធ្វើការ​ផ្លាស់ប្តូរ​អគ្គលេខាធិការ​របស់ខ្លួន ព្រោះអគ្គ​លេខាធិការ​អាជ្ញាធរមីន​កម្ពុជា លោក ជុំ ប៊ុនរ៉ុង ដល់អាយុ​ចូលនិវត្តន៍ និងដាក់​ជំនួសដោយ​លោក ព្រំ សុភមង្គល។

រូបភាព សហការី

រូបភាព សហការី

លោក ជុំ ប៊ុនរ៉ុង អគ្គលេខា​ធិការអាជ្ញាធរ​មីនកម្ពុជា បានមាន​ប្រសាសន៍​ក្នុងពិធី​ផ្ទេរដំណែង​ខាងលើនេះ កាលពីព្រឹក​ថ្ងៃទី២២ តុលា​កន្លងមក ដោយបាន​លើកទ្បើង​ពីសមិទ្ឋិផល​ជាច្រើន ដែលអាជ្ញាធរ​មីនកម្ពុជា​សម្រេចបាន ក្នុងអាណត្តិ​របស់លោក​ទាំងការងារ​គៀងគរ​ធនធាន​ជំនួយពី​បរទេស និងការងារ​សហការ​ជាមួយស្ថាប័ន​ពាក់ព័ន្ឋជាតិ និង​អន្តរជាតិ ពិសេសការ​ទំនាក់ទំនង ព្រមទាំង​កិច្ចសហ​ប្រតិបត្តិការ​អន្តរជាតិ។

លោក ព្រំ សុភមង្គល អគ្គលេខា​ធិការអាជ្ញាធរ​មីនកម្ពុជា ដែលចូលកាន់​តំណែងថ្មី បានមាន​ប្រសាសន៍ថ្លែង​អំណរគុណ ដល់ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលបាន​ផ្តល់ទំនុក​ចិត្តដល់​រូបលោក ក្នុងការទទួល​ដំណែងដ៏​ខ្ពង់ខ្ពស់​និងជា​ការងារដ៏​លំបាកនេះ ប៉ុន្តែលោក​អះអាងថា លោកនឹង​សម្រេចឲ្យ​បាននូវ​សមិទ្ឋិផល​ធំៗជូន​ជាតិ និងរាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈការ​សាមគ្គីភាព​ផ្ទៃក្នុងនិង​ធ្វើកិច្ចសហការ​ជាមួយដៃគូ​អភិវឌ្ឈន៍ជាតិ និង​អន្តរជាតិ។

លោក ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​និងទូរ​គមនាគមន៍ និងជាអនុ​ប្រធានទី១​អាជ្ញាធរមីន​កម្ពុជា បានមាន​ប្រសាសន៍​សម្តែងការ​សោកស្តាយ​ចំពោះការ​ចូលនិវត្តន៍​របស់លោក ជុំ ប៊ុនរ៉ុង ដែលលោក​ចាត់ទុកថា​មន្រ្តីមាន​សមត្ថភាព​ម្នាក់ ប៉ុន្តែលោក​បានចាត់ទុក​នេះជាការ​ធម្មតា ព្រោះគ្រប់​មន្រ្តីដែល​ដល់អាយុ​ចូលនិវត្តន៍ ត្រូវតែចូល​និវត្តន៍តាម​ច្បាប់លក្ខិកៈ​មន្រ្តីរាជការ​នៃរាជ​រដ្ឋាភិបាល​កម្ពុជា។

លោកបាន​បន្តណែនាំ ឲ្យអគ្គ​លេខាធិកា​អាជ្ញាធរ​មីនកម្ពុជាថ្មី ខិតខំ​ធ្វើការងារ​ឲ្យបានល្អ សាមគ្គីភាព​ផ្ទៃក្នុងឲ្យ​បានល្អ ដើម្បីការ​រីចំរើន​និងជួយជន​រងគ្រោះ​ដោយសារ​គ្រាប់មីន និងយុទ្ឋភ័ណ្ឌ​មិនទាន់ផ្ទុះ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative