គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី២១​តុលា បណ្តាល​ឲ្យមនុស្ស​ស្លាប់​៥នាក់ និង​របួស​១៦​នាក់

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃអគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិបាន​ឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​នៅថ្ងៃ​ទី២១ ខែតុលា ឆ្នាំ២០១៤ បានកើត​ឡើង​ចំនួន ១២លើក (យប់ ០៤លើក), មានមនុស្ស​ស្លាប់ ០៥នាក់ (ស្រី ០៣នាក់) និងមាន​មនុស្ស របួសធ្ងន់ ១០នាក់ (ស្រី ០៣នាក់ ) និង របួស​ស្រាល ០៦នាក់ (ស្រី ០២នាក់ ) ។

រូបភាព សហការី

រូបភាព សហការី

ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២លើក បានបង្កឲ្យ​ខូចខាតយាន​យន្តសរុប ២០គ្រឿង ក្នុងនោះ​ម៉ូតូ ១១គ្រឿង, រថយន្ត​ធុនតូច ០៨គ្រឿង, រថយន្ត​ធុនធំ ០១គ្រឿង, គោយន្ត​កន្រ្តៃ ០១គ្រឿង ។ ប្រភពខាងលើ​ឲ្យដឹងបន្ត​ទៀតថា​មូលហេតុ ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្បឿន ០៧លើក, មិនគោរព​សិទ្ធ ០១លើក, ប្រជែង​គ្រោះថ្នាក់ ០២លើក, បត់គ្រោះ​ថ្នាក់ ០១លើក, ស្រវឹង ០១លើក ក្នុងនោះ​ជិះម៉ូតូ​គ្រោះថ្នាក់​មិនពាក់មួក ១៨នាក់ (យប់ ០៥នាក់ ) ។

ចំពោះរថយន្ត​ដែលត្រូវ​ផាកពិន័យ​នៅអង្គភាព​ប្រចាំថ្ងៃ​ទី២១ ខែតុលា ឆ្នាំ២០១៤​នេះ សរុប​ចំនួន ៧០៨គ្រឿង ក្នុងនោះ​មាន រថយន្ត​ទេសចរណ៍​គ្រូសារ ៣៧គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ៣១១គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនតូច ១៩០គ្រឿង, រថយន្តដឹក​ទំនិញ​ធុនធំ ១៧០គ្រឿង ។ រថយន្ត​ទាំងអស់​ត្រូវបាន​បង់ប្រាក់​ពិន័យរួចនៅ អធិការដ្ឋាន​នគរបាល ស្រុក ៣២គ្រឿង ស្នងការដ្ឋាន​នគរបាល​ខេត្ត ៦៧៦គ្រឿង ៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative