គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី២០​តុលា​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥នាក់ និង​របួស​៣៧​នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​នៅថ្ងៃ​ទី២០ ខែតុលា ឆ្នាំ២០១៤ បានកើត​ឡើងចំនួន​១៧លើក យប់​៥លើក, បណ្តាលអោយ​មនុស្សស្លាប់​ចំនួន០៥​នាក់ (ស្រី០១​នាក់) របួសធ្ងន់ ១៩នាក់ (ស្រី៥​នាក់) និង​របួស​ស្រាល​១៨នាក់ (ស្រី៦​នាក់)។

រូបភាព​ សហការី

រូបភាព​ សហការី

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃអគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិបានឲ្យ​ដឹងថា​ក្នុងចំណោម​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៧លើក​នេះ បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ៣០គ្រឿង ក្នុងនោះ​មានម៉ូតូ ២២គ្រឿង, រថយន្ត​ធុនតូច ០៤គ្រឿង, រថយន្ត​ធុនធំ ០២គ្រឿង យានផ្សេងៗ ០២​គ្រឿង និងអ្នក​ថ្មើរជើង​១នាក់។

របាយការណ៍​ខាងលើ​បានឲ្យដឹង​ទៀតថា​មូលហេតុ ដែលបណ្តាល​ឲ្យមានគ្រោះ​ថ្នាក់ គឺ ល្មើសល្បឿន ០៤លើក, មិនគោរព​សិទ្ធ ០៦លើក, មិនប្រកាន់​ស្តាំ០២​លើក, ប្រជែង​គ្រោះថ្នាក់ ០៣លើក, បត់គ្រោះ​ថ្នាក់០២​លើក ។ ក្នុងនោះ​ជិះម៉ូតូ​គ្រោះថ្នាក់​ដោយមិនបាន​ពាក់មួក​សុវត្ថិភាព ចំនួន​៣៦នាក់ (យប់០៩​នាក់)។

ចំពោះរថយន្ត​ដែលត្រូវបាន​ផាកពិន័យ​នៅអង្គភាព​ប្រចាំថ្ងៃ​ទី២០ ខែតុលា ឆ្នាំ២០១៤​នេះ សរុប​ចំនួន ៥៧៦​គ្រឿង ក្នុងនោះ​រួមមាន រថយន្ត​ទេសចរណ៍​គ្រូសារ ៤៩គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ១៩៩គ្រឿង, រថយន្តដឹក​ទំនិញ​ធុនតូច ១៤៩ គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនធំចំនួន ១៧៩គ្រឿង ។

គួរបញ្ជាក់​ថា​រថយន្ត​ទាំងអស់ត្រូវ​បានបង់ប្រាក់​ពិន័យរួច​នៅ អធិការដ្ឋាន​នគរបាល ស្រុកចំនួន ១៩គ្រឿង ស្នងការដ្ឋាន​នគរបាល​ខេត្ត ៥២២គ្រឿង និង​នៅនាយកដ្ឋាន​សណ្តាប់ធ្នាប់ ចំនួន៣៥​គ្រឿង៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative