កំពូល​អ្នកលេង​ព្យាណូ​លំដាប់​ពិភពលោក ចូលរួម​ការប្រគុំ​តន្ត្រី​ព្យាណូ​ក្លាសីក​សប្បុ​រស​ធម៌​

លោកស្រី អ៊ីលីណា ឃូស្ន័ររូវ៉ា (Elena Kuschnerova) ជនជាតិ​រុស្សី​ដែល​បច្ចុប្បន្ន​រស់នៅ​សហរដ្ឋ អាមេរិក​ និងអាឡឺម៉ង់ ជាអ្នកលេង​ព្យាណូដ៏​ល្បីល្បាញ​នៅទូទាំង​ពិភពលោក កាលពីរាត្រី​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ បានអញ្ជើញ​ចូលរួម​ការប្រគុំ​តន្រ្តីព្យាណូ​សប្បុសធម៌​មួយដើម្បី​ជួយដល់ជន​ក្រីក្រកម្ពុជា។

លោកស្រី អ៊ីលីណា ឃូស្ន័ររូវ៉ា (Elena Kuschnerova)

លោកស្រី អ៊ីលីណា ឃូស្ន័ររូវ៉ា (Elena Kuschnerova)

ការប្រគុំតន្រ្តី​ព្យាណូ​សប្បុសធម៌​ជួយដល់ជន​ក្រីក្រកម្ពុជា​នេះបានរៀបចំ​ឡើងដោយ​សាលាស្រណោះ​តន្រីសហការ​ជាមួយ​សាលាហ្សាមែន​នៅមជ្ឈ​មណ្ឌល​សហប្រតិបត្តិ​ការកម្ពុជា ជប៉ុន​ដោយមាន​ការចូលរួម​ពីសិស្ស​សាលាហ្សាមែន និងសិស្ស​សាលាស្រណោះ​តន្ត្រីព្រម​ទាំងភ្ញៀវជាតិ និងអន្តរជាតិ​ប្រមាណជា​២០០ទៅ​២៥០នាក់ ។

លោក សូ ស្រណោះ នាយក​សាលាស្រណោះ​តន្ត្រី និងជាអ្នក​រៀបចំ​កម្មវិធីនេះ​បានមាន​ប្រសាសន៍ថា​ការប្រគុំ​តន្ត្រីព្យាណូ​សប្បុសធម៌​ជួយដល់​ជនក្រីក្រ​កម្ពុជានេះ​ក្នុងគោល​បំណង​ដើម្បីផ្សព្វ​ផ្សាយតន្ត្រី​ក្លាសីក​ដល់បងប្អូន​ខ្មែរបានស្គាល់​អំពីតន្ត្រី​ប្រភេទនេះ​កាន់តែជ្រាល​ជ្រៅ និងកាន់តែ​ច្បាស់ដែល​លេងដោយ​លោកស្រី អ៊ីលីណា ឃូស្ន័ររូវ៉ា (Elena kuschnerova) ជនជាតិ​រុស្សីកើត​នៅរុស្សី តែបច្ចុប្បន្ន​នេះរស់នៅ​សហរដ្ឋ អាមេរិក និងអាឡឺម៉ង់​ជាអ្នកលេង​ព្យាណូដ៏​ល្បីល្បាញ​នៅទូទាំង​ពិភពលោក។ លោកបាន​បន្តថា «នេះជា​ឪកាសដ៏ល្អ​ដែលគាត់បាន​មកប្រទេស​ខ្មែរយើង​ព្រោះថាគាត់​បានដើរ​លេង​ព្យាណូ​ទូទាំង​ពិភពលោក​ដោយសារ​គាត់ទទួល​បានពាន់រង្វាន់​ផ្នែកតន្រ្តី​នេះរាប់​មិនអស់»។

លោក សូ ស្រណោះ បានបន្ថែម​ថាលោកស្រី អ៊ីលីណា ឃូស្ន័ររូវ៉ា បានផ្តល់​ចំណេះដឹង​ទាក់ទិន​ចំណេះដឹង​ពីតន្ត្រីក្លាសីក​នេះដល់ជន​បរទេស​សិស្សសាលា​ហ្សាមែនក័​ដូចជា​សិស្សសាលា​ស្រណោះ​តន្រ្តីផង​ដែរ ព្រោះថា​តន្ត្រីក្លាសីក​ជាតន្ត្រីចំ​ណាស់និង​បុរាណដែល​មិនដូចជា​តន្ត្រីដូច​បច្ចុប្បន្ន​នេះទេ។

លោកបាន​ពន្យល់ថា​ការលេង​ព្យាណូក្លាសីក​នេះ គឺសំដែង​ចេញពី​អារម្មណ៍​ដោយមិនមាន​បញ្ចេញសំលេង​ទេដោយលេង​តែភ្លេងសុទ្ធ។ តន្រ្តីនេះ​មាន​ប្រជា​​ពលរដ្ឋ​ខ្មែរយើង​ចាប់អារម្មណ៍​ច្រើន ពិសេស​និស្សិត​ដែលជាកូន​អភិជន​ដែលធ្លាប់​សិក្សានៅ​បរទេស។ ជាក់ស្តែង​មានសិស្ស​១៧០នាក់​កំពុងសិក្សា​ផ្នែកតន្ត្រី​ព្យាណូក្លាសីក​នេះនៅសាលា​ស្រណោះ​តន្រ្តី ។

លោក សូ ស្រណោះ បានបញ្ជាក់​ថាសំបុត្រ​សំរាប់ចូល​ទស្សនាការ​ប្រគុំតន្ត្រី​ព្យាណូ​ក្លាសីក​ក្នុងសំបុត្រ​១តំលៃ១០​ដុល្លា ហើយថវិការ​ដែលបានមក​ពីការ​លក់​សំបុត្រនេះ នឹងប្រគល់​ជួនសាលា​ហ្សាមែន​ដើម្បីយក​ទៅជួយដល់​ជនក្រីក្រ​នៅក្នុង​ប្រទេសកម្ពុជា​ដើម្បីឲ្យ​ពួកគាត់បាន​រស់នៅបាន​ល្អប្រសើរ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative