កំលាំងចំរុះ​ ដុតបំផ្លាញ​សាច់មាន់​ជាប់ឆ្អឹង និងប្រហិត​នាំចូល​ពីប្រទេស​ថៃ

សាច់មាន់​ជាប់ឆ្អឹង​ និង​ប្រហិត​គ្រប់ប្រភេទ​ដែលខូច​គុណភាព​មាន​សារជាតិ​គីមីនាំចូល​ពីប្រទេស​ថៃដឹកតាម​រទេះ​និងម៉ូតូ​លួចលាក់​មកលក់​នៅក្នុង​ប្រទេស​កម្ពុជា​នោះត្រូវ​បានកម្លាំង​ចំរុះច្រក​​អន្តរជាតិ​ជាំចុះ​បង្រ្កាប និងដុត​បំផ្លាញ​ចោលដើម្បី​កុំឲ្យ​ប៉ះពាល់ដល់​អ្នកបរិភោគ។

រូបភាព សហការី

រូបភាព សហការី

ហេតុការ​កម្លាំងចំរុះ​ចាប់បង្ក្រាប​សាច់មាន់នឹង​ប្រហិតគ្រប់​មុខខូចគុណភាព​នោះបាន​ប្រព្រឹត្តទៅ​កាលពីវេលា​ម៉ោង៨​និង៣៥​នាទីព្រឹក​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ នៅច្រក​អន្តរជាតិ​ជាំស្ថិត​នៅក្នុង​ភូមិលើភ្នំ ឃុំត្រពាំង​ប្រយ៍ ស្រុក​អន្លង់វែង ខេត្តឧត្តរ​មានជ័យ​នោះដោយ​មានការ​ចូលរួម​ពីមន្ត្រី​កាំកុងត្រូល មន្ត្រីគយ មន្ត្រីប៉ូលិស​អន្តោប្រវេសន៍​នឹងប្រធាន​ទីស្នាក់ការ​ច្រកជាំ។

បើតាម​លោក ឃីវ ចាន់​សុខុម ប្រធាន​សាខាកាំកុង​ត្រូលខេត្ត​ឧត្តរមានជ័យ បានឲ្យ​ដឹងថាសាច់​មាន់ជាប់ ឆ្អឹងនឹង​ប្រហិតចំរុះ​គ្រប់ប្រភេទ​ដែលកម្លាំង​ចំរុះចុះ​ចាប់​បង្ក្រាប នោះសុទ្ធ​តែមាន​សារជាតិគីមី​ដែលពួកឈ្មួញ​ដាក់កុំឲ្យ​ស្អុយដើម្បី​រក្សាទុក​បានយូរ។

លោក ឃីវ ចាន់​សុខុម បានបន្ត​ទៀតថា ការចុះ​បង្រ្កាបនេះ​កម្លាំងចំរុះ​នៅច្រក​អន្តរជាតិជាំ​ទាំងអស់គ្នា​នឹងអនុវត្ត​ដូចភ្លៀង​រលឹមមិនថា សាច់មាន់​ជាប់ឆ្អឹង​នឹងប្រហិត​គ្រប់ប្រភេទ​នោះទេ សូម្បីតែ​ផលិតផល​ជាគ្រឿង​វេចខ្ចប់​នឹងគ្រឿង​កំប៉ុងខូច​គុណភាព​ដ៏ទៃទៀត​ក៏កំលាំងចំរុះ​ចុះបង្ក្រាប​ដែរព្រោះ​ថាមាន​បងប្អូន អាជីវករ​មួយចំនួន​លួចលាក់​នាំចូលលក់​ពីប្រទេសថៃ​ដែលផលិត​ផលទាំងនេះ​បង្ករធ្វើអោយ​ប៉ះពាល់ដល់​សុខភាព​អ្នក​ប្រើប្រាស់។
លោក​ប្រធាន​សាខាកាំកុង​ត្រូបាន​បញ្ជាក់ថា​សាច់មាន់ជាប់​ឆ្អឹងដែល​កំលាំងចំរុះ​បង្ក្រាបបាន​មានចំនួន​៤០គីឡូក្រាម​និងប្រហិត​គ្រប់ប្រភេទ ចំនួន៣០​គីឡូក្រាម​ ហើយត្រូវ​បានកម្លាំង​ចំរុះធ្វើការ​ដុតបំផ្លាញ​ចោលនៅខាង​ក្រោយទីស្នាក់ការ​ច្រកអន្តរជាតិ​ជាំ រួចហើយ​ផងដែរ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative