គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី១៧​តុលា ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦នាក់ និង​របួស​២៣​នាក់

គ្រោះថ្នាក់​ចរាចរណ៍​នៅទូទាំង​ប្រទេស​នៅថ្ងៃ​ទី១៧ ខែតុលា ឆ្នាំ២០១៤ បានកើត​ឡើង ចំនួន ១៣លើក (យប់ ០៤លើក), ស្លាប់ ០៦នាក់ (ស្រី ០២នាក់), របួសធ្ងន់ ១២នាក់ (ស្រី០២នាក់), របួសស្រាល ១១នាក់ (ស្រី ០២នាក់) និង​មិនពាក់មួក​ពេលគ្រោះថ្នាក់ ២៥នាក់ (យប់ ០៥នាក់) ។

រូបភាព សហការី

រូបភាព សហការី

យោងតាម​របាយការណ៍​​របស់នាយកដ្ឋាន​សណ្តាប់ធ្នាប់នៃអគ្គ​ស្នងការដ្ឋាន​នគរបាលជាតិ​បានឲ្យដឹង​ថាក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៣លើក បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ២១គ្រឿង ក្នុងនោះ​ម៉ូតូ ១៨គ្រឿង, រថយន្ត​ធុនតូច ០៣គ្រឿង និង​អ្នកថ្មើរ​ជើង ០៣នាក់ ។ ប្រភពខាងលើ​ឲ្យដឹង​បន្តទៀតថា មូលហេតុ​ដែលបណ្តាល​ឲ្យមានគ្រោះថ្នាក់ គឺបណ្តាល​មកពី​ល្បឿន ០៥លើក, មិនគោរព​សិទ្ធី ០១លើក, មិនប្រកាន់​ស្តាំ ០១លើក, ប្រជែង​គ្រោះថ្នាក់ ០១លើក, បត់គ្រោះ​ថ្នាក់ ០២លើក, ស្រវឹង ០១លើក និងក្មេង​រត់ឆ្លងផ្លូវ ០២លើក ។

ចំពោះ​រថយន្ត​ដែលទទួលរង​ការផាក​ពិន័យ​នៅអង្គភាព នៅថ្ងៃ​ទី១៧ ខែតុលា ឆ្នាំ២០១៤​នេះ មានចំនួន ៩០៥គ្រឿង ក្នុងនោះ​រថយន្ត​ទេសចរណ៍​គ្រួសារ ៦៩គ្រឿង, រថយន្ត​ដឹកអ្នក​ដំណើរ​ធុនតូច ៣៥៥គ្រឿង, រថយន្តដឹក​អ្នកដំណើរ​ធុនធំ ១៨គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនតូច ១៧៣គ្រឿង និងរថយន្ត​ដឹក​ទំនិញ​ធុនធំ ២៩០គ្រឿង។ រថយន្ត​ទាំងអស់​ខាងលើ​បានបង់ប្រាក់​ពិន័យ រួចរាល់​នៅ អធិការដ្ឋាន​នគរបាល​ស្រុក ១០៦គ្រឿង, នៅស្នង​ការដ្ឋាន​នគរបាល​ខេត្ត ៧៩៩ គ្រឿង៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative