សមត្ថកិច្ច​នៅច្រក​តំបន់​បឹងត្រកួន​ចាប់សាច់​មាន់​ និង​ពងមាន់​ខូច​គុណភាព នាំចូល​ពីប្រទេស​ថៃ

សាច់មាន់​មីនចំនួន​៧៩គីឡូ​ក្រាម និងពង​មាន់៦០០​គ្រាប់ខូច​គុណភាព​ដែលច្បាប់​ហាមឃាត់​នាំចេញពី​ប្រទេសថៃ​ចូលមក​ប្រទេស​កម្ពុជា តាមច្រក​បឹង​ត្រកួន ត្រូវបាន​នគរបាល​ការពារ​ព្រំដែន​គោកលេខ​៨០៧ ឈរជើង​នៅច្រក​បឹងត្រកួន ស្រុក​ថ្មពួក ខេត្តបន្ទាយ​មានជ័យ​ សហការ​ជាមួយនិង​មន្រ្តី​កាំកុងត្រូល​បានចាប់ឃាត់​ ហើយយក​ទៅដុត​កំទេច​ចោល ។

រូបភាព​ សហការី

រូបភាព​ សហការី

លោក ម៉ង ស៊ី នាយ​ប៉ុស្ថិ៍​នគរបាល​ការពារ​ព្រំដែនគោក​លេខ៨០៧ ឈរជើង​នៅច្រក​តំបន់​បឹងត្រកួន​បានប្រាប់​ឱ្យដឹងថា​៖ អ្នកនាំចូល​សាច់មាន់ និងពង​មាន់ខុស​ច្បាប់មាន ឈ្មោះ ១, អូន ត្រប់ ភេទស្រី អាយុ៣៨ឆ្នាំ ២,បិត ខាវ ភេទស្រី អាយុ២៩​ឆ្នាំ អ្នកទាំង​២នាក់​រស់នៅ​ភូមិ​ថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយ​មានជ័យ។ ស្រ្តីទាំង​២នាក់នេះ​ក្រោយពី​សមត្ថកិច្ច សាកសួរ​និងធ្វើ​ការអប់រំ ហើយឱ្យ​ធ្វើកិច្ច​សន្យា បានដោះលែង​ឱ្យឡប់​ទៅផ្ទះវិញ។

លោក​នាយ​ប៉ុស្ថិ៍បាន​បន្តឱ្យដឹង​ទៀតថា​ការចាប់ឃាត់​អ្នកនាំចូល​សាច់មាន់​និងពងមាន់​ខុសច្បាប់​ធ្វើឡើងគ្រា​ដែលសមត្ថកិច្ច​មានការ​សង្ស័យ​ហើយសុំ​ត្រួតពិនិត្យ​ក៏ប្រទះ​ឃើញសាច់​មាន់ និងពង​មាន់ខាង​លើត្រូវ​បានគេវិច​ខ្ចប់លាក់ទុក​បន្លំដាក់​ក្នុងអីវ៉ាន់។
សាច់មាន់​ពងមាន់​ខាងលើ​ត្រូវបាន​ច្បាប់ហាម​ឃាត់មិន​ឱ្យនាំចូល​ពីព្រោះវា​ជាសំណល់​ដែលគេ​ចោល រឺលក់​ថោកនៅ​ប្រទេសថៃ ប៉ុន្តែត្រូវ​បានឈ្មួញ​ខ្មែរខ្លះ​ចូល​ទៅទំនាក់​ដឹកយក​មកលក់​នៅក្នុង​ប្រទេស​កម្ពុជា អាចបង្ក​ឱ្យប៉ះពាល់​ដល់សុខភាព​អ្នកបរិភោគ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative