គ្រោះថ្នាក់​ចរារចណ៍​ថ្ងៃទី១៦​តុលា បណ្តាល​ឲ្យ​មនុស្ស​ស្លាប់៤​នាក់ និង​របួស​១៦​នាក់

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃអគ្គ​ស្នងការ​ដ្ឋាននគរ​បាលជាតិ បានឲ្យ​ដឹងថា​គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​នៅ ថ្ងៃទី​១១ ខែតុលា ឆ្នាំ២០១៤ បានកើត​ឡើងចំនួន ១១លើក (យប់ ០៥លើក), មានមនុស្ស​ស្លាប់ ០៤នាក់ (ប្រុស) រងរបួស ១៣នាក់ (ស្រី ០២នាក់) និងរង​របួស​ស្រាល ០៣នាក់ (ប្រុស) ។

រូបភាព​ សហការី

រូបភាព​ សហការី

ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង ១១លើក បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ២០គ្រឿង ក្នុងនោះ​ម៉ូតូ ១៥គ្រឿង, រថយន្ត​ធុនតូច ០៣គ្រឿង, រថយន្ត​ធុនធំ ០២គ្រឿង និងអ្នក​ថ្មើរជើងម្នាក់។ ប្រភព​ខាងលើ ឲ្យដឹង​បន្តទៀតថា មូលហេតុ​ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺបណ្តាល​មកពីកត្តា​ល្បឿន ០៣លើក, មិនគោរព​សិទ្ធ ០២លើក, មិនប្រកាន់​ស្តាំ ០៣លើក, ប្រជែង​គ្រោះថ្នាក់ ០១លើក និងបត់​គ្រោះថ្នាក់ ០២លើក ក្នុងនោះ ជិះម៉ូតូ​គ្រោះថ្នាក់​មិនពាក់មួក​សុវត្ថិភាព ១៩នាក់ (យប់ ១៣នាក់) ។

ចំពោះរថយន្ត ដែលទទួល​រងការផាក​ពិន័យ នៅ​អង្គភាព នាថ្ងៃ​ទី១៦ ខែតុលា ឆ្នាំ២០១៤​នេះ មានចំនួន ៧០៤គ្រឿង គឺរថយន្ត​ទេសចរណ៍​គ្រួសារ ៥៥គ្រឿង, រថយន្ត​ដឹកអ្នក​ដំណើរ​ធុនតូច ៣០១គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនតូច ១១០គ្រឿង និងរថយន្ត​ដឹកទំនិញ​ធុនធំ ២៣៨គ្រឿង ។ រថយន្ត​ទាំងអស់​ខាងលើ បានបង់ប្រាក់​ពិន័យ​រួចរាល់ នៅស្នងការ​ដ្ឋាននគរបាល​ខេត្ត ៦២៣គ្រឿង និងនៅ​អធិការដ្ឋាន​នគរបាល​ស្រុក ៨១គ្រឿង៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative