គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៤តុលា បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​០២​នាក់ និង​របួស​១២​នាក់

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃអគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិបានឲ្យ​ដឹងថា​គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​នៅថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ២០១៤ បានកើត​ឡើង​ចំនួន ០៦លើក (យប់ ០១លើក), មាន​មនុស្ស​ស្លាប់ ០២នាក់ (ស្រី ០១នាក់) និងមាន​មនុស្ស របួសធ្ងន់ ០៧នាក់ (ស្រីម្នាក់) និងរបួស​ស្រាល៥​នាក់ (ប្រុស) ។

រូបភាព​ សហការី

រូបភាព​ សហការី

ប្រភពខាងលើ​ឲ្យដឹងបន្ត​ទៀតថា​ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង ០៦លើក បានបង្កឲ្យ​ខូចខាត​យានយន្ត​សរុប ១១គ្រឿង ក្នុងនោះ ម៉ូតូ ០៩គ្រឿង , រថយន្ត​ធុនតូច ០១គ្រឿង, រថយន្ត​ធុនធំ ០១គ្រឿង ។ មូលហេតុ ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្បឿន ០១លើក, ប្រជែង​គ្រោះថ្នាក់ ០២លើក, បត់គ្រោះ​ថ្នាក់ ០២លើក, បើកបរ​ងងុយដេក ០១លើក ក្នុងនោះ​ជិះម៉ូតូ​គ្រោះថ្នាក់​មិនពាក់​មួក ០៩នាក់ ។

ចំពោះរថយន្ត​ដែលត្រូវ​ផាកពិន័យ​នៅអង្គភាព​ប្រចាំថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ២០១៤​នេះ សរុប​ចំនួន ៦៥១គ្រឿង ក្នុងនោះ​ មានរថយន្ត​ទេសចរណ៍​គ្រូសារ ៥៨គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ២៩២គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនតូច ១០១គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនធំ ២០០គ្រឿង ។ រថយន្ត​ទាំងអស់​ត្រូវបាន​បង់ប្រាក់​ពិន័យរួច​នៅអធិការដ្ឋាន​នគរបាល ស្រុក ៣៣គ្រឿង ស្នងការដ្ឋាន​នគរបាល​ខេត្ត ៦១៨គ្រឿង៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative