គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី១៣​តុលា បណ្តាល​ឲ្យស្លាប់​មនុស្ស​៥នាក់ និង​របួស​២១​នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​នៅថ្ងៃទី​១៣ ខែតុលា ឆ្នាំ២០១៤ បានកើតឡើង​ចំនួន១៣​លើក យប់​២លើក, បណ្តាលអោយ​មនុស្សស្លាប់​ចំនួន០៥​នាក់ (ស្រី) របួស​ធ្ងន់ ១៦នាក់ (ស្រី២​នាក់) និងរបួស​ស្រាល០៥​នាក់ (ប្រុស)។

រូបភាព សហការី

រូបភាព សហការី

យោងតាម​របាយការណ៍​រប​ស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃអគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ បានឲ្យ​ដឹងថា​ក្នុងចំណោម​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៣​លើក​នោះ បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ២៣គ្រឿង ក្នុងនោះ មានម៉ូតូ ១៥គ្រឿង, រថយន្ត​ធុនតូច ០៦គ្រឿង, ថ្មើរជើង​២នាក់ ។

របាយការណ៍​ខាងលើបាន​ឲ្យដឹងទៀត​ថាមូលហេតុ ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្មើស​ល្បឿន ០៦លើក, ប្រជែង​គ្រោះថ្នាក់ ០២លើក បត់គ្រោះ​ថ្នាក់​១លើក កត្តា​យានយន្ត​១លើក និង​រថយន្ត​ថយកិន​ម៉ូតូ១លើក ។ ក្នុងនោះ ជិះម៉ូតូ​គ្រោះថ្នាក់​ដោយមិនបាន​ពាក់មួក សុវត្ថិភាព​ចំនួន ១៦នាក់ (យប់០៣​នាក់)។

ចំពោះ​រថយន្ត​ដែលត្រូវបាន​ផាកពិន័យ​នៅអង្គភាព​ប្រចាំថ្ងៃ​ទី១៣ ខែតុលា ឆ្នាំ២០១៤​នេះ សរុប​ចំនួន ៦៣៧គ្រឿង ក្នុងនោះ មាន រថយន្ត​ទេសចរណ៍​គ្រូសារ ៦៣គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ២៤២គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនតូច ១២៨គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនធំ ២០៤ គ្រឿង។ រថយន្ត​ទាំងអស់​ត្រូវបានបង់​ប្រាក់ពិន័យ​រួចនៅ​អធិការដ្ឋាន​នគរបាល ស្រុកចំនួន ៤៤គ្រឿង ស្នងការដ្ឋាន​នគរបាល​ខេត្ត ៥៥៣ គ្រឿង និងនៅ​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ចំនួន ៤០គ្រឿង៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative