គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១២តុលា បណ្តាល​ឲ្យមនុស្ស​ស្លាប់​៧នាក់ និង​របួស​១៦​នាក់

តាម​របាយការណ៍​របស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃអគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិបាន​ឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅទូទាំង​ប្រទេស​កាល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ បានកើត​ឡើង ចំនួន ១២លើក (យប់ ០៤លើក), ស្លាប់ ០៧នាក់ (ស្រី ០១នាក់), របួសធ្ងន់ ០៦នាក់ (ស្រី០២​នាក់), របួស​ស្រាល ១០នាក់ (ស្រី ០២នាក់) និង​មិនពាក់​មួកពេល​គ្រោះថ្នាក់ ២៣នាក់ (យប់ ០៧នាក់) ។

រូបភាព​ សហការី

រូបភាព​ សហការី

របាយការណ៍​ដដែលនោះ​បានឲ្យ​ដឹងទៀត​ថាក្នុង​ចំណោម​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២លើក បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ២៤គ្រឿង ក្នុងនោះ ម៉ូតូ ១៦គ្រឿង, រថយន្ត​ធុនតូច ០៥គ្រឿង, រថយន្ត​ធុនធំ ០១គ្រឿង និងអ្នក​ថ្មើរជើង ០២នាក់ ។

ប្រភព​ខាងលើ​ឲ្យដឹង​បន្តទៀត​ថា មូលហេតុ​ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺបណ្តាល​មកពី​ល្បឿន ០៥លើក, មិនគោរព​សិទ្ធី ០៤លើក, ប្រជែង​គ្រោះថ្នាក់ ០២លើក និង​ស្រវឹង ០១លើក ។

ចំពោះរថយន្ត​ដែលទទួលរង​ការផាក​ពិន័យនៅ​អង្គភាព នៅថ្ងៃ​ទី១២ ខែតុលា ឆ្នាំ២០១៤​នេះ មានចំនួន ៣២៣គ្រឿង ក្នុងនោះ​រថយន្ត​ទេសចរណ៍​គ្រួសារ ២៣គ្រឿង, រថយន្តដឹក​អ្នកដំណើរ​ធុនតូច ៧៨គ្រឿង, រថយន្តដឹក​អ្នកដំណើរ​ធុនធំ ០១គ្រឿង, រថយន្តដឹក​ទំនិញ​ធុនតូច ២៤គ្រឿង និង​រថយន្ត​ដឹក ទំនិញ​ធុនធំ ១៩៧គ្រឿង ។ រថយន្ត​ទាំងអស់​ខាងលើ​បានបង់ប្រាក់​ពិន័យរួចរាល់​នៅអធិការដ្ឋាន​នគរបាល ស្រុក ៣៨គ្រឿង, នៅស្នង​ការដ្ឋាន​នគរបាល​ខេត្ត ២៨៥៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative