គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១១តុលា​ បណ្តាល​ឲ្យមនុស្ស​ស្លាប់​០៥​នាក់ និង​របួស​១៩​នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​កាលពី​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ បានកើត​ឡើងចំនួន ១០លើក (យប់ ០៤លើក) បណ្តាលឲ្យ​មនុស្សស្លាប់​ចំនួន ០៥នាក់ (ប្រុស) រងរបួស​ធ្ងន់ ១១នាក់ (ស្រី ០៤នាក់) និងរង​របួសស្រាល ០៨នាក់ (ស្រី ០៣នាក់) ។

រូបភាព សហការី

រូបភាព សហការី

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃអគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ បានឲ្យ​ដឹងថា​ក្នុងចំណោម​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០លើក​នោះ បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ១៦គ្រឿង ក្នុងនោះ ម៉ូតូ ១៣គ្រឿង, រថយន្ត​ធុនតូច ០២គ្រឿង និង​រថយន្ត​ធុនធំ ០១គ្រឿង ។

ប្រភព​ខាងលើ ឲ្យដឹងបន្ត​ទៀតថា មូលហេតុ​ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺបណ្តាល​មកពី កត្តាល្បឿន ០៣លើក, មិនគោរព​សិទ្ធ ០៣លើក, មិនប្រកាន់​ស្តាំ ០១លើក, ប្រជែង​គ្រោះថ្នាក់ ០១លើក និងកត្តា​យានយន្ត ០២លើក ក្នុងនោះ​ជិះម៉ូតូ​គ្រោះថ្នាក់​មិនពាក់មួក​សុវត្ថិភាព ១៥នាក់ (យប់ ០៧នាក់) ។

ចំពោះរថយន្ត ដែលទទួល​រងការ​ផាកពិន័យ នៅអង្គភាព នាថ្ងៃ​ទី១១ ខែតុលា ឆ្នាំ២០១៤​នេះ មានចំនួន ៦៥៩គ្រឿង គឺរថយន្ត​ទេសចរណ៍​គ្រួសារ ៦៩គ្រឿង, រថយន្តដឹក​អ្នកដំណើរ​ធុនតូច ២៦៤គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនតូច ១១៦គ្រឿង និងរថយន្ត​ដឹកទំនិញ​ធុនធំ ២១០គ្រឿង ។ រថយន្ត​ទាំងអស់​ខាងលើ បានបង់ប្រាក់​ពិន័យរួចរាល់ នៅស្នងការ​ដ្ឋាននគរបាល​ខេត្ត ៥៨៣គ្រឿង, នៅអធិការ​ដ្ឋាននគរ​បាលស្រុក ២០គ្រឿង និងនៅ​នាយកដ្ឋាន​សណ្តាប់​ធ្នាប់ ៥៦គ្រឿង៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative