គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី១០​តុលា បណ្តាលឲ្យ​មនុស្ស​ស្លាប់០២​នាក់ និងរបួស​២៤នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​កាលពីថ្ងៃ​ទី១០ ខែតុលា ឆ្នាំ២០១៤ បានកើត​ឡើងចំនួន​១៥លើក យប់​៨លើក, បណ្តាលអោយ​មនុស្សស្លាប់​ចំនួន០២​នាក់ (ស្រី​០១នាក់) របួសធ្ងន់ ១៨នាក់ (ស្រី​៤នាក់) និង​របួសស្រាល​០៦នាក់ (ស្រី​១នាក់)។

រូបភាព សហការី

រូបភាព សហការី

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃអគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិបាន​ឲ្យដឹងថា​ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង១៥​លើកនេះ បាន​បង្ក​ឲ្យខូចខាត​យានយន្ត​សរុប​២៧គ្រឿង ក្នុងនោះ មានម៉ូតូ​១៤គ្រឿង, រថយន្ត​ធុនតូច ០៨គ្រឿង, រថយន្តធំ​៤គ្រឿង ថ្មើរជើង​១នាក់ ។

មូលហេតុ ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺល្មើស​ល្បឿន ០៤លើក, មិនគោរព​សិទ្ធ ០២លើក មិនប្រកាន់​ស្តាំ ៤លើក, ប្រជែង​គ្រោះថ្នាក់ ០១លើក ស្រវឹង​១លើក បើកងងុយ​ដេក១លើក ប្រើភ្លើងហ្វា​ខុស១លើក មនុស្សរត់​ឆ្លងផ្លូវ​១លើក ។ ក្នុងនោះ​ជិះម៉ូតូ​គ្រោះថ្នាក់ដោយ​មិនបាន​ពាក់មួក សុវត្ថិភាព​ចំនួន១២​នាក់ (យប់​០៥នាក់)។

ចំពោះរថយន្ត​ដែលត្រូវបាន​ផាកពិន័យ​នៅអង្គភាព​ប្រចាំថ្ងៃ​ទី១០ ខែតុលា ឆ្នាំ២០១៤​នេះ សរុប​ចំនួន ៥៦៣គ្រឿង ក្នុងនោះ មានរថយន្ត​ទេសចរណ៍​គ្រូសារ ៩២គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ២៧៣គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនតូច ៣៤គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនធំ ១៦៤ គ្រឿង។ រថយន្ត​ទាំងអស់​ត្រូវបាន​បង់ប្រាក់​ពិន័យរួច​នៅ អធិការដ្ឋាន​នគរបាល ស្រុកចំនួន ១៤គ្រឿង ស្នងការ​ដ្ឋាននគរបាល​ខេត្ត ៥១០ គ្រឿង និងនៅ​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ចំនួន ៣៩គ្រឿង៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative