គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៩តុលានេះ បណ្តាល​ឲ្យស្លាប់​មនុស្ស​៥នាក់ និង​របួស​៧នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​នៅថ្ងៃ​ទី៩ ខែតុលា ឆ្នាំ២០១៤ បានកើត​ឡើងចំនួន​០៩លើក យប់​៤លើក, បណ្តាលអោយ​មនុស្ស​ស្លាប់​ចំនួន​០៥នាក់ (ស្រី​០៣នាក់) របួសធ្ងន់ ០៥នាក់ (ប្រុស) និង​របួសស្រាល​០២នាក់ (ប្រុស)។

រូបភាព សហការី

រូបភាព សហការី

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃអគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិបាន​ឲ្យដឹងថា​ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង ០៩លើកនេះ បាន​បង្ក​ឲ្យខូចខាត​យានយន្ត​សរុប ១៥គ្រឿង ក្នុងនោះ មានម៉ូតូ​០៦គ្រឿង, រថយន្ត​ធុនតូច ០៥គ្រឿង, រថយន្តធំ​១គ្រឿង ថ្មើរជើង​២នាក់ និងយាន​ផ្សេងៗ​ចំនួន​១គ្រឿង ។ មូលហេតុ ដែល​បណ្តាលឲ្យ​មានគ្រោះថ្នាក់ គឺ ល្មើសល្បឿន ០៣លើក, មិនគោរព​សិទ្ធ ០២លើក មិនប្រកាន់​ស្តាំ ១លើក, ប្រជែង​គ្រោះថ្នាក់ ០៣លើក ។ ក្នុងនោះជិះម៉ូតូ​គ្រោះថ្នាក់​ដោយមិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន០៦​នាក់ (យប់​០២នាក់)។

ចំពោះ​រថយន្ត​ដែលត្រូវ​បានផាក​ពិន័យ​នៅអង្គភាព​ប្រចាំថ្ងៃ​ទី៩ ខែតុលា ឆ្នាំ២០១៤​នេះ សរុប​ចំនួន ៩៩២​គ្រឿង ក្នុងនោះ​ មានរថយន្ត​ទេសចរណ៍​គ្រូសារ ៥៨គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ៤០៣គ្រឿង, រថយន្ត​ដឹកអ្នក​ដំណើរ​ធុនធំ ៣៤គ្រឿង រថយន្ត​ដឹកទំនិញ​ធុនតូច​១៤៤​គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនធំ ៣៥៣ គ្រឿង។

រថយន្ត​ទាំងអស់​ត្រូវបាន​បង់ប្រាក់​ពិន័យ​រួចនៅ​អធិការដ្ឋាន​នគរបាល ស្រុកចំនួន ៨៦គ្រឿង ស្នងការដ្ឋាន​នគរបាល​ខេត្ត ៨៥៨ គ្រឿង និងនៅ​នាយកដ្ឋាន​សណ្តាប់​ធ្នាប់ចំនួន ៤៨គ្រឿង៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative