គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី៨ ខែតុលា បណ្តាល​អោយ​ស្លាប់​មនុស្ស​ចំនួន​៥នាក់​ និង​របួស​​៣០​នាក់

គ្រោះថ្នាក់​ចរាចរណ៍​នៅទូទាំង​ប្រទេស​នៅថ្ងៃ​ទី៨ ខែតុលា ឆ្នាំ២០១៤ មានចំនួន​១២លើក យប់​៦លើក, បណ្តាល​អោយមនុស្ស​ស្លាប់ចំនួន​០៥នាក់ (ស្រី០១​នាក់) របួស​ធ្ងន់ ១៤នាក់ (ស្រី​៥នាក់) និង​របួសស្រាល​១៦នាក់ (ស្រី៧​នាក់)។

រូបភាព សហការី

រូបភាព សហការី

យោងតាម​របាយការណ៍​របស់នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃអគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិបាន​ឲ្យដឹងថា​ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២លើក​នេះ បាន​បង្ក​ឲ្យខូចខាត​យានយន្ត​សរុប ៣៤គ្រឿង ក្នុងនោះ​មានម៉ូតូ ១៦គ្រឿង , រថយន្ត​ធុនតូច ០៤​គ្រឿង, រថយន្ត​ធំ១គ្រឿង និងយាន​ផ្សេងៗ​ចំនួន​៣គ្រឿង ។ មូល​ហេតុ ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺល្មើស​ល្បឿន ០៣លើក, មិនគោរព​សិទ្ធ ០១លើក មិនប្រកាន់​ស្តាំ ១លើក, ប្រជែង​គ្រោះថ្នាក់ ០២លើក បត់គ្រោះថ្នាក់​១លើក ស្រវឹង​៣លើក កត្តា​ផ្លូវ១លើក ។ ក្នុងនោះ​ជិះម៉ូតូ​គ្រោះថ្នាក់​ដោយមិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​២៥នាក់ (យប់​១៤នាក់)។

ចំពោះរថយន្ត​ដែលត្រូវ​បានផាក​ពិន័យនៅ​អង្គភាព​ប្រចាំថ្ងៃ​ទី៨ ខែតុលា ឆ្នាំ​២០១៤នេះ សរុប​ចំនួន ៧៦៤គ្រឿង ក្នុងនោះ មានរថយន្ត​ទេសចរណ៍​គ្រូសារ ៥៨គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ៣៣១គ្រឿង, រថយន្តដឹក​ទំនិញធុន​តូច១២៧​គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនធំ ២៤៨ គ្រឿង។រថយន្ត​ទាំងអស់​ត្រូវបាន​បង់ប្រាក់​ពិន័យ​រួចនៅ​អធិការដ្ឋាន​នគរបាល ស្រុកចំនួន ៦៤គ្រឿង ស្នងការដ្ឋាន​នគរបាល​ខេត្ត ៧០០ គ្រឿង៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative