គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី៧​តុលា បណ្តាល​​ឲ្យ​មនុស្ស​​ស្លាប់ ២នាក់ និង​​របួស​​៩​នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​នៅថ្ងៃ​ទី៧ ខែតុលា ឆ្នាំ២០១៤ បានកើត​ឡើងចំនួន ៩លើក (យប់ ០៦លើក), ស្លាប់​មនុស្ស ចំនួន​០២នាក់ (ប្រុស), រងរបួស​ធ្ងន់ ០៦នាក់ (ស្រី​០៣នាក់) និងរបួស​ស្រាល ០៣នាក់ (ប្រុស) មិនពាក់​មួកពេល​គ្រោះថ្នាក់​ចំនួន ០៤នាក់ (យប់ ០៣នាក់)។

រូបភាព​ សហការី

រូបភាព​ សហការី

យោងតាម​របាយការណ៍ របស់​នាយកដ្ឋាន​សណ្តាប់ធ្លាប់​នៃអគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ បានឲ្យ​ដឹងថា ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង ០៩លើក បានបង្ក​ឲ្យ ខូចខាត​យានយន្ត​សរុប ១៥គ្រឿង ក្នុងនោះ​ម៉ូតូ ០៦គ្រឿង, រថយន្ត​ធុនតូច ០៤គ្រឿង រថយន្ត​ធុនធំ ២គ្រឿង គោយន្ត​កន្រៃ្ត ០២គ្រឿង និងអ្នក​ថ្មើរជើង ០១នាក់ ។

មូលហេតុ​ដែល មានគ្រោះ​ថ្នាក់ គឺបណ្តាល​មកពីល្បឿន ០៣លើក, ប្រជែង​គ្រោះថ្នាក់ ០១លើក, ស្រវឹង ១លើក បត់់គ្រោះ​ថ្នាក់២លើក និងមនុស្ស​ដើរឆ្លង​ផ្លូវ ០២លើក។

ចំពោះ​រថយន្ត ដែលទទួល​រងការ​ផាកពិន័យ​នៅអង្គភាព នៅថ្ងៃ​ទី៧ ខែតុលា ឆ្នាំ២០១៤​នេះ សរុប មានចំនួន ៦២១គ្រឿង រួម មាន រថយន្ត​ទេសចរណ៍​គ្រួសារ ៧៧គ្រឿង, រថយន្ត​ដឹកអ្នក​ដំណើរ​ធុនតូច ២៤០គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនតូច ៦៤គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុនធំ ២៤០គ្រឿង។ រថយន្ត​ទាំងអស់​ខាងលើ បានបង់​ប្រាក់ពិន័យ​រួចរាល់ នៅអធិការ​ដ្ឋាននគរ​បាលស្រុក ៤៣គ្រឿង, នៅស្នងការ​ដ្ឋាននគរ​បាលខេត្ត ៥៧៨គ្រឿង៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative